បុរសម្នាក់ ត្រូវគេកាប់ជាច្រើន​កាំបិត​រួចរត់គេចខ្កួនបាត់ស្រមោល

 

ក្រុងព្រះសីហនុ: សមត្ថកិច្ចអោយដឹងថា កាលពីវេលាម៉ោងជាង៩យប់ថ្ងៃទី១តុលា២០១៦ មានករណីបង្ក ហឹង្សាមួយកើតឡើងនៅក្រុមទី១៣ ភូមិ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បង្កឡើងដោយឈ្មោះ សួង បូរ ហៅអាបង ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរនេសាទ ទីលំនៅមិនពិតប្រាកដ។ ជនរងគ្រោះឈ្មោះ លី កុសល ភេទប្រុសអាយុ៣១ឆ្នាំមុខរបរនេសាទទីលំនៅស្នាក់នៅផ្ទះជួលក្រុមទី១៣ ភូមិ ៤ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រងរបួសដៃក្រោមស្មាខាងឆ្វេងធ្ងន់ធ្ងរ ដោយសារជនសង្ស័យយកកាំបិតបុ័ងតោកាប់ មុននឹងរត់គេចខ្លួន ។ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

បុរសម្នាក់ ត្រូវគេកាប់ជាច្រើន​កាំបិត​រួចរត់គេចខ្កួនបាត់ស្រមោល