ប៉ូលិសឃាត់ខ្លួនបុរសម្នាក់ ករណីលួចទ្រព្យសម្បត្តិ

ខេត្តសៀមរាប ៖ស្ថិតក្នុងផ្ទះសំណាក់ «អ៊ឹង ឡុង» ក្នុងភូមិដកពោធ៌ សង្កាត់ស្លក្រាម ខេត្តសៀមរាប ។ម្ចាស់ផ្ទះឈ្មោះគាត សុខលាង ភេទស្រី អាយុ៥៨ឆ្នាំ ចំណែកបុគ្គលិកត្រូវឃាត់ខ្លួនឈ្មោះ ស្រុន រតនា ភេទប្រុស អាយុ៣៥ឆ្នាំ ជាកម្មករផ្ទះសំណាក់។

ដោយយោងតាមពាក្យបណ្តឹងរបស់ម្ចាស់ផ្ទះសំណាក់យីហោ «អ៊ឹង ឡុង» បន្ទាប់ពីត្រូវបានបុគ្គលិករបស់ខ្លួន ចូលលួចទ្រព្យសម្បត្តិមានតម្លៃអស់ជាច្រើនម៉ឺនដុល្លារ ខណៈដែលម្ចាស់ផ្ទះយកចង្ហាន់ទៅវត្តក្នុងរដូវភ្ជុំបិណ្ឌ ហើយជនសង្ស័យបានរត់ទៅសំងំនៅខេត្តបាត់ដំបង។

ទ្រព្យសម្បត្តិមានតម្លៃដែលជនសង្ស័យយកទៅទាំងអស់នោះរួមមានប្រាក់រៀល៣លានរៀល.ប្រាក់ដុល្លារ៧០០ដុល្លារខ្សែដៃពេជ្រ១ខ្សែ ខ្សែកផ្លាទីន១ ខ្សែសរុបប្រាក់ស្មើ៤ពាន់ដុល្លារ ចិញ្ចៀនពេជ្រ៣វង់ ទូរស័ព្ទ២គ្រឿង ៕

ប៉ូលិសឃាត់ខ្លួនបុរសម្នាក់ ករណីលួចទ្រព្យសម្បត្តិ