McLaren នឹង​បញ្ចេញ​នូវ​រថយន្ត​ស្ព័រ​ម៉ូ​ដែល​ពិសេស​សម្រាប់​ទីផ្សារ​អាស៊ី

McLaren ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ស្ព័រ​លំដាប់​ថ្នាក់​ពិភព​លោក​របស់​ចក្រ​ភព​អង់​គ្លេស​បាន​ប្រកាស​ ថា​នឹង​បញ្ចេញ​នូវ​ម៉ូដែល​ពិសេស​សម្រាប់​ទីផ្សារ​អាស៊ី។ ហើយ​ម៉ូដែល​ទាំង​នោះ​មាន​ដូច​ជា McLaren 626c, Coupe និង Spider។

McLaren 625C គឺ​យក​គំរូ​តាម ​McLaren 625S គ្រាន់​តែ​វា​មាន​ចំណុច​ខុស​គ្នា​មួយ​ចំនួន​តូច​តែ​ប៉ុណ្ណោះ​។ វា​ត្រូវ​បាន​រចនា​​រូប​រាង​ដែល​អាច​ជម្នះ​នឹង​កម្លាំង​ខ្យល់​បាន​ហើយ​វា​ក៏​ត្រូវ​បាន​​កែ​តម្រូវ​ប្រព័ន្ធ​សំឡេង​ម៉ាស៊ីន​បាន​ល្អ ហើយ​ជា​ពិសេស​វា​ក៏​បាន​បំពាក់​នូវ​ប្រព័ន្ធ Suspension (ប្រព័ន្ធ​ទប់​លំនឹង) ដើម្បី​ធ្វើ​ឲ្យ​ការ​បើក​បរ​ប្រកប​ដោយ​ផា​សុខ​ភាព​។

McLaren 625C បំពាក់​នូវ​ម៉ាស៊ីន​ប្រភេទ​ 3.8 liter turbo V8 ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន​ 616 សេះ ដែល​សន្ទុះ​ក្នុង​រយះ​ពេល 3.1 វិនាទី​ដំបូង​​មាន​​ល្បឿន​ 62 mph ( 99.77 គីឡូមែត្រក្នុង 1 ម៉ោង) ចំពោះ​ការ​រត់​លើ​ផ្លូវ​វា​មាន​ល្បឿន 207 mph​( 333 គីឡូមែត្រ​ក្នុង 1 ម៉ោង)។

សម្រាប់​​ម៉ូដែល Coupe និង Spider នឹង​ដំណើរ​ការ​លក់​មុន McLaren 625c ចំពោះ​ដំណើរ​ការ​លក់​នឹង​ប្រព្រឹត្តិ​ទៅ​ក្នុង​ពេល​ឆាប់ៗ ហើយ​ទីក្រុង​ហុងកុង​ជា​កន្លែង​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ការ​លក់​​រថយន្ត​ទាំង​ ២ប្រភេទ​នេះ៕

McLaren 625c
McLaren នឹង​បញ្ចេញ​នូវ​រថយន្ត​ស្ព័រ​ម៉ូ​ដែល​ពិសេស​សម្រាប់​ទីផ្សារ​អាស៊ី
McLaren Couper
McLaren Couper
McLaren Spider
McLaren Spider

ប្រភព ៖ Autosaur
ប្រែសំរូលដោយ ៖ Mr Dee

  • McLaren នឹង​បញ្ចេញ​នូវ​រថយន្ត​ស្ព័រ​ម៉ូ​ដែល​ពិសេស​សម្រាប់​ទីផ្សារ​អាស៊ី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: