៧ ចំនុច​ដែល​សូកូឡា​ល្អ​សម្រាប់​អ្នក

សម្រាប់​អ្នក​ដែល​ចូលចិត្ត​បរិភោគ​សូកូឡា​ភាគ​ច្រើន​ដឹង​ត្រឹម​ថា​វា​មាន​រស់​ជាតិ​ឆ្ងាញ់​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​បាន​ដឹង​ថា​វា​មាន​អត្ថប្រយោជន៍​យ៉ាង​ណា​ខ្លះ​សម្រាប់​សុខភាព​នោះ​ទេ។ ថ្ងៃ​នេះ CAMBOMAG នឹង​បង្ហាញ​ប្រិយមិត្ត​នូវ​អត្ថប្រយោជន៍​ទាំង 7 ចំនុច​របស់​ សូកូឡាចំពោះ​សុខភាព​។

១. សូកូឡា​ល្អ​សម្រាប់​បេះដូង
ផ្អែក​លើ​ការ​សិក្សា​ទៅ​លើ​ស្ត្រី ៣១០០០នាក់​ក្នុង​ប្រទេស​ស៊ុយអែត បាន​បង្ហាញ​ថា អ្នក​ដែល​បាន​ញ៉ាំ​សូកូឡា​ខ្មៅ​រៀង​រាល់​សបា្តហ៍ អាច​កាត់​បន្ថយ​ឱកាស​នៃ​បញ្ហា​បេះដូង។ អ្វី​ដែល​អស្ចារ្យ​ជាងនេះ​ទៅ​ទៀត​នោះ សូកូឡា​ខ្មៅ​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​កាត់​បន្ថយ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​បេះដូង ដូច​ជា​ការ​ឡើង​សម្ពាធ​ឈាម​ជាដើម។

២. សូកូឡា​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់
គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​សូកូឡា​ខ្មៅ​ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ប្រយោជន៍​ដល់​អ្នក​ដែល​ចង់​សម្រក់​ទំងន់ ដោយ​សារ​តែ​វា​អាច​ជួយ​ឱ្យ​អ្នកមាន​អារម្មណ៍​ថា​ឆ្អែត​បើ​ប្រៀបធៀប​ទៅ​នឹង​ការ​បរិភោគ​សូកូឡា​ខ្មៅ​ស្រាល។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​កុំ​ភ្លេច​ហាត់ប្រាណ​ផង ដើម្បី​ទទួល​បាន​ការ​សម្រក​ទម្ងន់​របស់​អ្នក​មាន​ប្រសិទ្ធិ​ភាព។

៣. សូកូឡា​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម
ការ​សិក្សា​មួយ​របស់​អ៊ីតាលី​ដែល​ត្រូវ​បាន​ធ្វើឡើង​នៅ​ឆ្នាំ 2005 បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ដែល​បាន​ញ៉ាំ​សូកូឡា​បាន​ទៀងទាត់ ជួយ​បង្កើន​ដល់​អាំងស៊ុយលីន​ដែល​ជួយ​កាត់​បន្ថយ​ការ​ប្រឈម​ពី​ជំងឺ​ទឹក​នោម​ផ្អែម។

៤. សូកូឡា​អាច​ព្យាបាល​ដល់​អ្នក​ដែលមានបញ្ហាការក្អក
វា​ជា​ការ​រំខាន​នៅ​ពេល​អ្នក​មាន​ការ​ក្អក ប៉ុន្តែ​អ្វី​ដែល​ល្អ​ពេល​ទទួល​ទាន​សូកូឡា​គឺ​អាច​បំបាត់​ការ ក្អក​របស់​អ្នក។ ការ​សិក្សា​បាន​បង្ហាញ​ថា នេះ​គឺ​ដោយសារ​តែ​ធាតុ​ផ្សំ​នៃ​សារធាតុ​ដែល​នៅ​ក្នុង​សូកូឡា បាន​កាត់​បន្ថយ​នូវ​សកម្មភាព​ដែល​នៅ​ក្នុង​សរសៃប្រសាទ​មិន​ច្បាស់លាស់​របស់​អ្នក ដែល​ជា​របស់​មួយ​ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ក្អក​យ៉ាង​លំបាក។ ត្រឡប់​មក​វិញ​នៅ​ក្នុង​ឆ្នាំ ២០១០ BBC បាន​រាយការណ៍​ថា​អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​កំពុង​សម្លឹង​មើល ក្នុង​ការ​បង្កើត​ថ្នាំ​ប្រឆាំង​នឹង​ការ​ក្អក​ដោយ​មាន​សារធាតុ​ជំនួស​ឱ្យ​កូដេអ៊ី​ដែល​ត្រូវ​បាន​ស្គាល់​ថា​មាន​ផល​ប៉ះពាល់​មួយ​ចំនួន។

៥. សូកូឡា​ជួយ​កាត់​បន្ថយ​កម្រិត​ភាព​ស្ត្រេស​របស់​អ្នក
មនុស្ស​ភាគ​ច្រើន ងាក​ទៅ​រក​សូកូឡា​នៅ​ពេល​ពួកគេ​កំពុង​មាន​អារម្មណ៍​មិនល្អ​បើ​ទោះ​បី​ជា​មាន​មនុស្ស​ភាគច្រើន​និយាយ​ថា​ការ​នេះ​ធ្វើ​អ្នក​ឡើង​គីឡូ​ក៏​ដោយ​អ្នក​នៅ​តែ​ត្រូវ​ការ​វា។ យោង​តាម​ការ​សិក្សា​ពី​ប្រទេស​ស្វីស បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​បាន​ញ៉ាំ​សូកូឡា​ខ្មៅ​មួយ​អោន​ក្នុងមួយថ្ងៃ​រយៈពេល​ពីរ​សបា្តហ៍ អាច​កាត់​បន្ថយ​កម្រិត​ភាព​ស្ត្រេស​យ៉ាង​ល្អ។

៦. សូកូឡា​ជា​អ្នក​ការពារ​ស្បែក
អ្នក​ប្រហែល​ជា​បាន​ឮ​ថា ការ​ញ៉ាំ​សូកូឡា​អាច​បង្ក​ភាព​អន្តរាយ​នៅ​លើ​ស្បែក​របស់​អ្នក​ប៉ុន្តែ​នេះ​គឺ​មិន​មែន​ជា​ការ​ពិត​នោះ​ទេ។ ការ​ពិត​ទៅ សូកូឡា​ខ្មៅ​អាច​ជួយ​ការពារ​ស្បែក​របស់​អ្នក​ប្រឆាំង​ទៅ​នឹង​កាំរស្មី​អាក្រក់​នៃ​ព្រះអាទិត្យ។ ទោះ​ជា​យ៉ាងណា នេះ​គឺ​មិនមែន​មាន​ន័យ​ថា​អ្នក​នឹង​បោះបង់​ចោល​ឡេ​ការពារ​កម្តៅ​ថ្ងៃ​នោះ​ទេ។

៧. សូកូឡា​អាច​ជួយ​បង្កើន​បញ្ញា
ក្រោយ​ពេល​ដែល​អ្នក​មាន​អារម្មណ៍​ថា​មាន​សម្ពាធ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​បន្ទុក​ការងារ ដូច្នោះ​សូកូឡា​ខ្មៅ​អាច​ជួយ​អ្នក​បាន។ ការ​សិក្សា​បង្ហាញ​ថា​ការ​ផឹក​កាកាវ​ដែល​មាន​កម្រិត​នៃ​សារធាតុ Flavonols បង្កើន​លំហូរ​ឈាម​ទៅ​តំបន់​ជាក់លាក់​នៃ​ខួរក្បាល​ដូច្នេះ​ជួយ​បញ្ចូន​ព័ត៌មាន​ទៅ​កាន់​ខួរក្បាល​បាន​យ៉ាង​ល្អ៕

ប្រែ​សម្រួល​ដោយ៖ Ninja
ប្រភព៖ ideadigezt

  • ៧ ចំនុច​ដែល​សូកូឡា​ល្អ​សម្រាប់​អ្នក已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: