Real Madrid ត្រៀម​៣៥​លាន​ផោន​ទិញ​ខ្សែ​បម្រើ​មួយ​រូប​ពី​​ Inter Milan

Real Madrid ជិត​ឈាន​ដល់​កិច្ច​ព្រម​ព្រម​នាំ​យក​ខ្សែ​បម្រើ​កណ្ដាល​របស់​ក្លឹប​ Inter Milan គឺ​កីឡាករ​ Mateo Kovacic ក្នុង​តម្លៃ​ប្រមាណ​៣៥​លាន​ផោន​ ។

កីឡាករ​វ័យ​២១​ឆ្នាំ​សញ្ជាតិ​ក្រូអាត​ដែល​ចំណាយ​រយៈ​ពេល​២ឆ្នាំ​កន្លះ​ជាមួយ​ Inter Milan ស្ថិត​ក្នុង​បញ្ជី​ខ្សែ​បម្រើ​ដែល​គ្រូ​បង្វឹក​ Real Madrid លោក​ Rafa Benitez ចង់​បាន​ជា​ខ្លាំង​ ។

ក្លឹប​ Real Madrid ធ្លាប់​បាន​ដេញ​ថ្លៃ​ខ្សែ​បម្រើ​រូប​នេះ​ម្ដង​ហើយ​ក្នុង​តម្លៃ​៣០​លាន​ផោន​តែ​ត្រូវ​ក្លឹប​ Inter Milan ច្រាន​ចោល​ ប៉ុន្តែ​ក្លឹប​ Real Madrid និង​បន្ថែម​៥លានផោន​ទៀត​ហើយ​រំពឹង​ថា​ក្លឹប​ Inter Milan និង​ទទួល​យក​តម្លៃ​ថ្មី​នេះ​ ។

ហើយ​ក្រៅ​ពី​ក្លឹប​ Real Madrid ក្លឹប​ Liverpool ក៏​កំពុង​តែ​ចាប់​អារម្មណ៍​លើ​ខ្សែ​បម្រើ​ដែល​ស៊ុត​បញ្ចូល​បាន​៥​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​បាន​៣៥​ប្រកួត​នៅ​ក្របខណ្ឌ​ Seria A រូប​នេះ​ដែរ​ ៕

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • Real Madrid ត្រៀម​៣៥​លាន​ផោន​ទិញ​ខ្សែ​បម្រើ​មួយ​រូប​ពី​​ Inter Milan已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: