Messi ផ្ដល់​យោបល់​ទៅ​ Barcelona ឲ្យ​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​ក្លឹប​ Juventus

ស្រប​ពេល​ដែល​ក្លឹប​ Barcelona កំពុង​មាន​គម្រោង​ទិញ​កម្លាំង​ប្រយុទ្ធ​ថ្មី​បន្ថែម​កីឡាករ​ Lionel Messi បាន​ធ្វើ​ការ​ផ្ដល់​យោបល់​ទៅ​ក្លឹប​ឲ្យ​ពិចារណា​លើ​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​របស់​ក្លឹប​ Juventus គឺ​កីឡាករ​ Paulo Dybala ។

កីឡាករ​ Dybala គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ក្លឹប​ Juventus ទិញ​ពី​ក្លឹប​ Palermo កាល​ពី​ថ្ងៃ​ទី​៤​ខែ​មិថុនា​ឆ្នាំ​២០១៥​នេះ​ប៉ុណ្ណោះ​ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៣២​លាន​អ៊ឺរ៉ូ​ ។ ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន​១៦​ប្រកួត​កន្លង​មក​ឲ្យ​ក្លឹប​ Juventus ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​ចំនួន​៦​គ្រាប់​ហើយ​ ។

ដោយ​ឡែក​កាល​ពី​រដូវ​កាល​មុន​ខ្សែ​ប្រយុទ្ធ​វ័យ​២២​ឆ្នាំ​រូប​នេះ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១៣​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៦​ប្រកួត​ឲ្យ​ក្លឹប​ Palermo ។

គួរ​បញ្ជាក់​ថា​ក្លឹប​ Paris Saint Germain បាន​ត្រៀម​ទឹក​ប្រាក់​ប្រមាណ​៤០​លាន​អ៊ឺរ៉ូ​ក្នុង​ការ​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ផង​ដែរ​នៅ​ខែ​មករា​ខាង​មុខ​នេះ​ ។

តោះ​សូម​ទស្សនា​វីដែអូ​នៃ​ការ​លេង​របស់​គេ​បន្តិច​មើល​ល្អ​ប៉ុណ្ណា​ដែរ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • Messi ផ្ដល់​យោបល់​ទៅ​ Barcelona ឲ្យ​ទិញ​ខ្សែ​ប្រយុទ្ធ​មួយ​រូប​ពី​ក្លឹប​ Juventus已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: