ចូល​រួម​ជាមួយ​នឹង​កម្មវិធី​​ចាប់​មនុស្ស​ក្បត់​ចិត្ត​ បែរ​ជា​ទទួល​បាន​លទ្ធផល​ស្ទើរ​ស្រក់​ទឹក​ភ្នែក

ប្រិយមិត្តមួយចំនួនប្រាកដជាធ្លាប់បានទស្សនានូវកម្មវិធីសាកចិត្តដៃគូដ៏ល្បីមួយគឺ “ចាប់មនុស្សក្បត់ចិត្ត” ឬ To Catch a Cheater ដែលនារីជាដៃគូអង្គុយមើលវីដេអូដែល ក្រុមការងារថតសកម្មភាពពេលមិត្តប្រុសរបស់នាងត្រូវបាននារីដ៏ស្រស់ស្អាតម្នាក់ទៅទាក់ទង ។ វីដេអូកន្លងមកមនុស្សប្រុសជាច្រើនបានឆ្លើយតបការទាក់ទង របស់នារីដ៏ស្រស់ស្អាត ដែលធ្វើឲ្យមិត្តស្រីរបស់គេមានការអន់ចិត្ត និងខូចចិត្តយ៉ាងខ្លាំង និងសម្រក់ទឹកភ្នែក។

ប៉ុន្តែនារីម្នាក់នេះវិញបែរទទួលបាននូវលទ្ធផលដែលធ្វើឲ្យនាងរំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយពីទស្សនាវីដេអូដែលថតដោយក្រុមការងាររបស់ To Catch a Cheater ។ នៅក្នុងវីដេអូនោះ នារីដ៏ស្រស់ស្អាតម្នាក់បានដើរទៅទាក់ទងមិត្តប្រុសរបស់នាង ប៉ុន្តែនៅពេលនោះមិត្តប្រុសរបស់នាងរំលឹកដល់នាងជារឿយ ហើយនៅពេលនារីដ៏ស្រស់ស្អាតនោះសុំលេខទូរសព្ទរបស់មិត្តប្រុសនាង គាត់ក៏បានបដិសេធ ដែលនេះហើយជាមូលហេតុដែលធ្វើឲ្យនាងស្ទើរតែស្រក់ទឹកភ្នែកព្រោះក្ដីរំភើប ដែលមានមិត្តប្រុសដ៏ស្មោះត្រង់ម្នាក់។

នរណាខ្លះដែលមានមិត្តប្រុសស្មោះត្រង់ដូចជានាង ?

  • ចូល​រួម​ជាមួយ​នឹង​កម្មវិធី​​ចាប់​មនុស្ស​ក្បត់​ចិត្ត​ បែរ​ជា​ទទួល​បាន​លទ្ធផល​ស្ទើរ​ស្រក់​ទឹក​ភ្នែក已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: