ភូមិ​អាថ៌កំបាំង ! មនុស្ស​នាំ​គ្នា​គេង​ដោយ​មិន​ដឹង​ខ្លួន​

នៅក្នុងភូមិមួយរបស់ប្រទេសកាហ្សាក់ស្ថានមានរឿងដ៏ចម្លែកមួយដែលបានកើតឡើង។ មនុស្សដើរចេញក្រៅដោយមិនមានអាការៈស្រវឹងស្រាឡើយ ប៉ុន្តែបន្ទាប់មកពួកគេស្រាប់តែដេកលក់ដោយមិនដឹងមូលហេតុ ហើយបន្ទាប់ពីភ្ញាក់ដឹងខ្លួនគឺគេមិនចាំអ្វីទាល់តែសោះ។

រឿងចម្លែកនេះត្រូវបានគេសំដៅលើ “ជំងឺនៃការដេក” រហូតមកដល់ពេលនេះអ្នកវិទ្យាសាស្រ្ត និង មន្រ្តីរដ្ឋាភិបាលនៅតែមានការយល់ច្រលំ និងមិនអាចកំនត់បានថាតើវាបណ្តាលមកពីមូលហេតុអ្វីឲ្យប្រាកដឡើយ។ មានមតិជាច្រើនបានលើកឡើងទាក់ទងនឹងប្រធានបទនេះ អ្នកខ្លះបាននិយាយថា វាអាចបណ្តាលមកពីកម្រិតខ្ពស់នៃវិទ្យុសកម្ម ខណៈដែលអ្នកដទៃទៀតគិតថា វាអាចមកពីកាបូនម៉ូណូអុកស៊ីត ឬអំបិលលោហៈច្រើនពេក។

ប៉ុន្តែអ្នកភូមិមួយចំនួនទៀតជឿថា មូលហេតុគឺអាចបណ្តាលមកពីអណ្តូងរ៉ែអ៊ុយរ៉ាញ៉ូមសូវៀតដែលត្រូវបានបោះបង់ចោលមួយដែលនៅក្បែរភូមិនេះ មានឈ្មោះថា Krasnogorskiy ។ កាលពីពេលថ្មីៗនេះរដ្ឋាភិបាលនៃប្រទេសនេះបានចេញសេចក្តីប្រកាសមួយដែលបង្ហាញពីហេតុផលពិតប្រាកដនៅក្រោយរឿងនេះនោះគឺបណ្តាលមកពីសារធាតុអ៊ុយរ៉ាញ៉ូមដែលមាននៅក្នុងអណ្តូងរ៉ែនោះ។

លោក Berdibek Saparabaev ឧបនាយករដ្ឋមន្រ្តី កាហ្សាក់ស្ថាន បានអះអាងថា គេបានរកឃើញកាបូនឌីអុកស៊ីត និងអ៊ីដ្រូកាបូន កម្រិតខ្ពស់ពីអណ្តូងរ៉ែដែលមានអ៊ុយរ៉ាញ៉ូមហើយស្របពេលដែលកម្រិតអុកស៊ីសែននៅក្នុងខ្យល់ត្រូវបានកាត់បន្ថយផងដែរនោះទើបជាមូលហេតុដែលធ្វើឲ្យមនុស្សគេងមួយរំពេច។ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះអ្នកវិទ្យាសាស្រ្តនៅតែមានមន្ទិលសង្ស័យចំពោះរឿងនេះនៅឡើយ។

គួរបញ្ជាក់ឲ្យដឹងដែរថា ជំងឺនៃការគេងនេះកើតឡើងតាំងពីខែមីនា ឆ្នាំ២០១៣ គឺនៅពេលដែលអ្នកភូមិ ក្មេងៗហើយសូម្បីតែសត្វចិញ្ចឹមរបស់គេក៏លង់លក់នឹងដំណេកមិនថានៅផ្ទះ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈណាក៏ដោយ៕

អត្ថបទដោយ៖ កញ្ញា
ប្រភព៖ 

  • ភូមិ​អាថ៌កំបាំង ! មនុស្ស​នាំ​គ្នា​គេង​ដោយ​មិន​ដឹង​ខ្លួន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: