ឆ្មារ​មួយ​ក្បាល​ចាប់​ជំរិត​កូន​​ឆ្កែ​ទៅ​ធ្វើ​ជា​កូន​ខ្លួន មូលហេតុ​ពិត​ប្រាកដ …

ឆ្មារញីមួយក្បាលបានលួចពាំកូនឆ្កែដែលទើបនឹងកើតមួយចំនួនយកទៅកន្លែងវា ហើយចាត់ទុកកូនឆ្កែទាំងនោះដូចជាកូនៗរបស់វាអញ្ចឹង។

អ្នកស្រី Missy Grant ដែលជាម្ចាស់ឆ្មារ និងឆ្កែទាំងនោះបានឲ្យដឹងថា ឆ្មារញីរបស់គាត់ដែលមានឈ្មោះថា Kitty បានបង្កើតកូនបានមួយចំនួន ប៉ុន្តែមួយរយៈក្រោយមកកូនៗរបស់វាក៏បានងាប់អស់ ស្រាប់តែគាត់ឃើញវាបែរជាទៅពាំកូនឆ្កែដែលទើបនឹងកើតមួយចំនួនទៅកន្លែងរបស់វា ហើយឲ្យកូនឆ្កែទាំងនោះបៅដោះ និងថែទាំវាដូចជាកូនខ្លួនអីញ្ចឹង។ អ្នកស្រីបានបន្តថា ចំណែកឯមេឆ្កែដែលបានបង្កើតកូនឆ្កែទាំងនោះហាក់ដូចជាមិនរវីរវល់ជាមួយនឹងកូនៗ ដែល Kitty នាំយកទៅនោះទេ លោកស្រីក៏មិនដឹងថាមកពីមូលហេតុអ្វីដែរ។

  • ឆ្មារ​មួយ​ក្បាល​ចាប់​ជំរិត​កូន​​ឆ្កែ​ទៅ​ធ្វើ​ជា​កូន​ខ្លួន មូលហេតុ​ពិត​ប្រាកដ …已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: