Mario Maurer បាន​សាង​ភាព​រ៉ូមែនទិច​ជាមួយ​ Baifern ក្នុង​ស៉្បត​មួយ

ន្ទាប់​ពី​សាង​ស្នាដៃ​ជា​ច្រើន​ជាមួយ​គ្នា​ហើយ​ទទួល​បាន​ការ​គាំទ្រ​ពេញ​ទំហឹង​ ទាំង​ការ​ថត​ស្ប៉ត និង ការ​សម្ដែង​ខ្សែភាពយន្ដ តារា​សម្ដែង​ប្រុស​ស្រី​វ័យ​ក្មេង រូបស្រស់​ គឺលោក Mario Maurer និងកញ្ញា Baifern Phimchanok ក៏​ទើប​តែ​បញ្ចប់​ការ​ថត​ស្ប៉ត​ថ្មី​មួយ​ទៀត​របស់​ទស្សនាវដ្ដី​ដ៏​ល្បី​មួយ​មាន​ឈ្មោះ Honeymoon Travel Magazine។

តាម​ពិត​ទៅ​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ការ​រួម​គ្នា​អស់​រយៈ​ពេល​៥​ឆ្នាំ​មក​ហើយ​ ដូច្នេះ​ពួក​គេ​ទំនង​ជា​ស៊ី​សង្វាក់​គ្នា​ច្រើន​ព្រោះ​វា​មិន​មាន​អ្វី​ដែល​ពួក​ត្រូវ​ខ្មាស​អៀន​គ្នា​ឡើយ​។​ តាម​ការ​រាយការណ៍​បាន​អោយ​ដឹង​ថា​ពួក​គេ​ទាំង​ពីរ​ទទួល​បាន​ការ​គាំទ្រ​ស្ទើរ​ពេញ​អាស៊ី​ឯណោះ ​ជា​ពិសេស​នៅ​ប្រទេស​ចិន ហ្វីលីពីន និង បង់ក្លាដេស។ ពេល​ពួក​គេ​ទាំង​ពីរ​ទៅ​សម្ដែង​ទីនោះ​ម្ដង​ៗ​ មាន​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់​បាន​ដាក់​ក្បួន​ដង្ហែ​ដើម្បី​ទទួល​ស្វាគមន៍​ពួកគេ​យ៉ាង​កក់ក្ដៅ។

ថ្មីៗនេះ អ្នក​ទាំង​ពីរ​ទើប​តែ​បញ្ចប់​កិច្ចការ​រួម​ថ្មី​មួយ​របស់​ខ្លួន​បែប ផ្អែម​ល្ហែម និង រ៉ូមែនទិច​មួយ​របស់​ទស្សនាវដ្ដី​មួយ​ដើម្បី​បម្រើ​ចំណី​អារម្មណ៍​ទស្សនិកជន​សារ​ជា​ថ្មី​ម្ដង​ទៀត​។ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ពួក​គេ​បាន​ជ្រើស​សមុទ្រ​ជា​កន្លែង​ថត​សាង​អនុស្សាវរីយ៍​ដ៏​ផ្អែម​ល្ហែម​នោះ​។

ចង់​ដឹង​ថា​រូបភាព​ទាំង​នោះ​ស្រស់ស្អាត​យ៉ាង​ណា​នោះ​ តោះ​ទស្សនា​ទាំង​អស់​គ្នា៖​

Mario Maurer និង Baifern Phimchanok
1 នៃ 8

ប្រែសម្រួល​ ៖ Gemini Fleta
ប្រភព ៖ gossipstar.mthai

  • Mario Maurer បាន​សាង​ភាព​រ៉ូមែនទិច​ជាមួយ​ Baifern ក្នុង​ស៉្បត​មួយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: