កំហុស ៦ យ៉ាងក្នុងការថែរក្សាស្បែក

6 Videos


អ្នកពិតជាបានដឹងហើយថាការចូលគេងដោយមិនបានលុបលាងមុខគឺជាទង្វើមួយមិនល្អនិងខុសចំពោះខ្លួនឯងដែលវាជាទម្លាប់ខ្ជិលតែងកើតមានចំពោះមនុស្សមួយចំនួនប៉ុណ្ណោះទង្វើនេះវានឹងធ្វើឱ្យខូចស្បែករបស់អ្នក ។ នៅពេលនេះយើងសូមជម្រាបលោកអ្នកអំពី ៦ កំហុសឆ្គងទាក់ទងនឹងសុខភាពស្បែក ។

កំហុសទី ១ ៖ ការប្រើផលិតផលច្រើនមុខពេកសម្រាប់ព្យាបាលបញ្ហាស្បែក

កំហុស ៦ យ៉ាងក្នុងការថែរក្សាស្បែក
មនុស្សគ្រប់គ្នាតែងតែឮពីវិធីព្យាបាលថ្មីៗដែលអាចជួយឱ្យស្បែកបានស្រស់ស្អាតដូចជាគ្រឿងសម្អាងជាច្រើនសម្រាប់លាងសម្អាតមុខ ក្រែមនិងផលិតផលផ្សេងៗជាដើម ។ ពេលអ្នកប្រើផលិតផលទាំងនេះច្រើនពេកនិងយូរៗទៅវានឹងធ្វើឱ្យស្បែកអ្នកខូច ។ ទង្វើថែរក្សាស្បែកជាប្រចាំដែលល្អគឺកុំប្រើផលិតផលញឹកញាប់និងច្រើនមុខពេក ។ វិធីល្អគឺអ្នកត្រូវទុកវាឆ្ងាយពីដៃនិងពីភ្នែកហើយអ្នកត្រូវប្រើវាតែ ២ ទៅ ៣ ដងបានហើយក្នុងមួយសបា្តហ៍ ។

កំហុសទី ២ ៖ ការមិនចូលចិត្តផឹកទឹក និង ចូលចិត្តគេងយប់ជ្រៅ

កំហុស ៦ យ៉ាងក្នុងការថែរក្សាស្បែក
ការគេងគ្រប់គ្រាន់និងបង្គ្រប់ជាតិទឹកគឺជាប្រការសំខាន់សម្រាប់សុខភាពស្បែក ។ ការផឹកទឹកមិនបានគ្រប់គ្រាន់នឹងធ្វើឱ្យស្បែករបស់អ្នកខ្វះជាតិទឹកស្ងួតនិងគ្រើម ។ ត្រូវប្រាកដថាអ្នកផឹកទឹកជាប្រចាំនិងរាល់ថ្ងៃ ។ ការចូលគេងឱ្យបានមុនពេលកំណត់ក៏ជួយឱ្យស្បែកអ្នកបានស្រស់ស្អាតផងដែរគឺយ៉ាងហោចណាស់គេងឱ្យបានពី៧ទៅ ៨ ម៉ោងក្នុងមួយថ្ងៃ ។

កំហុសទី ៣ ៖ ជ្រើសរើសផលិតផលមួយជួយបានច្រើនមែនឬ ?

កំហុស ៦ យ៉ាងក្នុងការថែរក្សាស្បែក
ពេលអ្នកជ្រើសរើសផលិតផលមួយសម្រាប់ព្យាបាលស្បែកស្នាមជ្រីវជ្រួញនិងព្យាបាលរន្ធញើសដែលមានគុណសម្បត្តិបានច្រើនម្ល៉ឹងតើអ្នកណាមិនចង់បាន ? តាមពិតទៅផលិតផលមួយវាមិនអាចមានសារធាតុជួយព្យាបាលបានច្រើនមុខនោះទេហើយបើវាអាចព្យាបាលបានមែននោះវាពិតជាផលិតផលមួយដែលមិនល្អសម្រាប់សុខភាពស្បែកនោះទេវានឹង ធ្វើឱ្យស្បែកអ្នកឆាប់ខូចនៅពេលក្រោយ។បច្ចុប្បន្ននេះនារីជាច្រើនតែងចង់បានផលិតផលមួយដែលអាចព្យាបាលបញ្ហា ស្បែកមុខបានច្រើនយ៉ាង។យើងគួរពិនិត្យមើលសមាសធាតុផ្សំនៃគ្រឿងសម្អាងនោះជាមុនសិនមុននឹងទិញយកមកប្រើ ។ សុភាពនារីនិងស្ត្រីទាំងអស់ត្រូវជ្រើសរើសផលិតផលដែលមានសមាសធាតុផ្សំតិចតួចបានហើយទើបវាល្អសម្រាប់ស្បែក ។

កំហុសទី ៤ ៖ កុំយកគ្រឿងសម្អាងតាមខ្លួន

កំហុស ៦ យ៉ាងក្នុងការថែរក្សាស្បែក
អ្នកតែងយល់ថាផ្ទៃមុខដែលមិនប្រើគ្រឿងសម្អាងពិតជាធ្វើឱ្យអ្នកមើលទៅមិនស្អាតជាពិសេសនៅកន្លែងធ្វើការទៅផ្សារ ឬ ទៅហាត់កីឡា ។ តាមពិតទៅវាជាប្រការល្អសម្រាប់ស្បែកដែលត្រូវទុកឱ្យទំនេរមិនប៉ះពាល់គ្រឿងសម្អាង ។ អ្នកមិនត្រូវប្រើអ្វីទាំងអស់ទាំងកន្សែងត្រជាក់(មានជាតិអាល់កុល)សម្រាប់ជូតមុខជាពិសេសនៅពេលលេងកីឡាហើយ។សូម្បី តែផលិតផលធ្វើឱ្យស្បែកមានសំណើមក៏មិនត្រូវប្រើដែរទាំងមុននិងក្រោយពេលលេងកីឡា ។

កំហុសទី ៥ ៖ ការមិនប្រើក្រែមការពារកម្តៅថ្ងៃជាប្រចាំ

កំហុស ៦ យ៉ាងក្នុងការថែរក្សាស្បែក
ដូចបានដឹងស្រាប់ហើយថាអ្វីដែលសំខាន់បំផុតដែលមិនត្រូវខកខាននោះគឺការប្រើក្រែមដែលមានសារធាតុ SPF ដែលវាមិនត្រឹមតែជួយការពារស្បែកទៅនឹងពន្លឺថ្ងៃប៉ុណ្ណោះទេវាក៏អាចជួយការពារស្បែកប្រឆាំងនឹងជំងឺមហារីកផងដែរ។ អ្នក អាចជ្រើសរើសក្រែមការពារកម្តៅថ្ងៃដែលមានកម្រិត SPF ១៥ ឬ ខ្ពស់ជាងនេះបន្តិចព្រោះវាធ្វើឱ្យស្បែកអ្នកមើលទៅក្មេងជាងវ័យ ។ យើងគួរប្រើផលិតផលរូបមន្តដែលគ្មានជាតិប្រេងដើម្បីការពារប្រឆាំងនឹងកាំរស្មី UVA និង UVB ហើយប្រសិនបើអ្នកមានបំណងចេញទៅក្រៅដែលត្រូវកម្តៅថ្ងៃយូរអ្នកគួរប្រើផលិតផលមានកម្រិត SPF 30 ឬក៏ខ្ពស់ជាងនេះ ក៏បាន ។

កំហុសទី ៦ ៖ កុំប្រើផលិតផលច្រើនក្នុងពេលតែមួយ

កំហុស ៦ យ៉ាងក្នុងការថែរក្សាស្បែក
វាពិតជាសំខាន់ដែលអ្នកត្រូវប្រើផលិតផលមួយណាយកមកប្រើអ្នកតែងតែប្រើផលិតផលសម្រាប់ព្យាបាលនិងផលិត ផលមួយចំនួនទៀតលាបជាច្រើនស្រទាប់ ។ ប្រការនេះគឺមិនល្អសម្រាប់ស្បែកនោះទេ ។ អ្នកអាចប្រើផលិតផលតែ មួយក្នុងមួយលើកបានហើយទាំងនៅពេលថ្ងៃឬពេលយប់ ៕ សុផល