បុរស ៦ ប្រភេទបង្កគ្រោះថ្នាក់ចំពោះរឿងស្នេហា

6 Videos


ខាងក្រោមនេះគឺជាប្រភេទបុរសប្រកបទៅដោយគ្រោះថ្នាក់ដែលស្ត្រីគប្បីប្រយ័ត្នប្រយែង ពីព្រោះបើយកជាគូគាប់ច្រើនតែមិនស្ថិតស្ថេរទេគឺតែងមានការបែកបាក់ឬងាយប្រេះស្រាំណាស់ ។

*តារាល្បីឈ្មោះ
វាមិនមែនជារឿងចម្លែកទេនៅពេលដែលអ្នកបានធ្លាក់ខ្លួនស្រឡាញ់មនុស្សក្រុមនេះព្រោះថាអ្នកតែងស្គាល់គេច្បាស់ ប៉ុន្តែគេវិញមិនបានស្គាល់អ្នកទាល់តែសោះ ។ បើអ្នកចង់គេមកជាគូគាប់ហើយព្យាយាមចង់ចូលកៀកឃើញថាជួបការលំបាកហើយ។ ក្នុងករណីអ្នកព្យាយាមបានសម្រេចដូចបំណងវិញក៏តែងកើតការគ្រាំគ្រាចិត្តនៅពេលក្រោយចៀសមិន រួចនោះឡើយ ។ កន្លងមកមានស្ត្រីតិចតួចដែលបានទាក់ទងជាមួយក្រុមតារាភាពយន្ត ប៉ុន្តែអ្វីដែលគេទទួលមកវិញគឺក្តីឈឺចាប់និងខូចខ្លួនទទេ។ស្ត្រីត្រូវចងចាំថាក្រុមតារាភាពយន្តមានស្ត្រីជាច្រើនណាស់តោងនិងគូប្រជែងនោះទៀតសោត សុទ្ធតែឋានៈល្អៗថែមទៀត ។

*សង្សាររបស់មិត្តភក្តិ
ជាមនុស្សងាយទាក់ទងពីព្រោះមានការស្និទ្ធស្នាលប៉ុន្តែយ៉ាងណាស្ត្រីត្រូវតែដឹងដែរថាការដែលងាយសម្រាប់អ្នកវាក៏ងាយរលាយបាត់បង់ទៅវិញ្ញដែរ ។ ការទាក់ទងជាមួយសង្សាររបស់មិត្តភក្តិត្រូវបានគេហាមឃាត់ពីព្រោះក្រៅពីគិតពីសេចក្តីថ្លៃថ្នូរហើយវាក៏នាំឱ្យប្រឈមមុខជាមួយការក្លាយពីមិត្តទៅជាសត្រូវពិសេសនាំឱ្យបាត់បង់កិត្តិយសទៀតផង ។

*បុរសមិនបុរស
បុគ្គលមួយបែបនេះក៏ត្រូវហាមដូចគ្នាដែរពីព្រោះមិនមានកំណើតឡើយបើមិនបែកបាក់ឬបានជាគូស្វាមីភរិយាក៏ងាយគ្រាំគ្រាចិត្តណាស់ដែរ ។ ចំពោះបុរសប្រភេទនេះច្រើនតែជាក្រុមមនុស្សភេទទី ៣ ជាមនុស្សចរិតស្រីជាដើម ។ អ្នកត្រូវចងចាំថាបុរសក្រុមនេះខ្លះសង្ហាណាស់ ប៉ុន្តែបើនិយាយពីចិត្តគំនិតរបស់គេវិញ្ញមិននឹងធឹងទេងាយប្រែប្រួលងាយប្រចែប្រចណ្ឌងាយបែកបាក់និងងាយទាំងកើតការឈ្លោះវាយតប់ ។
សួរថាអ្នកអាចស៊ូទ្រាំបានកម្រិតណាបើហ៊ានប្រថុយជាមួយមនុស្សក្រុមនេះ ?

*បុរសដែលស្រឡាញ់ការនៅលីវ
បុរសខ្លះគិតថាការមានគូគាប់ជារឿងពិបាកកើតមានតែរឿងរ៉ាវជម្លោះហើយខ្លួនគេមិនចង់បានជីវិតបែបនេះឡើយ ។ បើជួបក្រុមបុរសប្រភេទនេះអ្នកត្រូវប្រយ័ត្នខ្លួនឱ្យហើយទៅពីព្រោះគេមានគំនិតបណ្តុះទៅរឿងនេះយ៉ាងងប់ងល់ហើយហេតុនេះនៅពេលដែលអ្នកបានជាដៃគូបើកើតមានបញ្ហាអ្វីសូម្បីតែបន្តិចគេនឹងមិនមានចិត្តអំណត់ទេតែងរត់ចោលបញ្ហាពុំខាន ។តាមការស្រាវជ្រាវបានបង្ហាញថាក្រុមបុរសដែលចូលចិត្តធ្វើខ្លួននៅលីវតែងកើតមានបញ្ហាបែកបាក់ជាមួយដៃគូសង្សារភរិយាមានកម្រិតខ្ពស់ជាង១០ដងបើប្រៀបធៀបជាមួយបុរសទូទៅ ។

*វ័យខុសគ្នាឆ្ងាយ
តាមពិតអាយុមិនមែនជាឧបសគ្គចំពោះមនុស្សគ្រប់រូបនោះទេ ប៉ុន្តែយ៉ាងណាបើអាយុនោះខុសគ្នាឆ្ងាយពេកក៏តែងជួបភាពមិនល្អផងដែរ ។ គេថាប្តីចាស់ប្រពន្ធក្មេងគឺមានតែបុរសម្ខាងគត់ដែលស្រឡាញ់ភរិយា រីឯភរិយានោះមិនមានមនោ សញ្ចេតនាឡើយគឺការរួមរស់នៅជាមួយគ្នាដើម្បីជីវភាពឬហេតុផលណាមួយប៉ុណ្ណោះឯង  បើសេចក្តីស្នេហាផ្តើមចេញ ពីបញ្ហាបែបនេះ សួរថាតើមានសេចក្តីសុខឬស្ថិតស្ថេរបានដែរឬទេ ?

*បុរសដែលមានភរិយាហើយ
មានស្ត្រីមួយចំនួនដោយសារតែមិនដឹងឬក៏ដឹងហើយឮហើយនៅតែស្រឡាញ់បុរសដែលមានប្រពន្ធកូនទៀត ។ ការប្រព្រឹត្តិដូច្នេះមិនត្រឹមតែយកខ្លួនទៅដាក់ទណ្ឌកម្មធ្ងន់ធ្ងរដល់ខ្លួនឯងទេ ប៉ុន្តែវាជាការបំផ្លាញជីវិតគ្រួសាររបស់ស្ត្រីម្នាក់ទៀតដែលគេកំពុងមានសេចក្តីសុខក្នុងក្រុមគ្រួសាររបស់គេថែមទៀត។បុរសក្រុមនេះខ្លះចង់ទៅរកស៊ីក្រៅព្រោះតែភាព ជាព្រាននារីខ្លះទៀតដោយសារតែស្ត្រីទីបីជាអ្នកបើកដៃស្រវាចាប់គេតែម្តង ។ ទោះបីយ៉ាងណាស្ត្រីត្រូវតែចងចាំថាបុរសដែលមានប្រពន្ធកូនហើយមកស្រឡាញ់អ្នកបន្ថែមទៀតនោះគេគ្រាន់តែត្រូវការកាមតណ្ហាឬសេចក្តីត្រូវការអ្វីម្យ៉ាងរបស់គេតែប៉ុណ្ណោះហេតុនេះបើយកភាពស្មោះត្រង់ឬសេចក្តីស្នេហាស្ថិតស្ថេរនោះឃើញថាជួបការលំបាកខ្លាំងណាស់ ។ ហេតុនេះស្ត្រីគប្បីចៀសវាងកាន់តែឆ្ងាយកាន់តែប្រសើរកុំយកខ្លួនទៅជ្រលក់ជាមួយភក់ជ្រាំដ៏កខ្វក់បែបនេះឱ្យសោះ ៕