ម្ចាស់​គំនូរ​ស្រ្តី​កាន់​ម្ជុល​នៅ​លើ​អគារ​ប៊ូល​ឌីញ​លោក David Choe បញ្ជាក់​អត្ថន័យ​នៃ​រូប​គំនូរ​នេះ

នៅ​លើ​គណនី Facebook របស់ លោក David Choe ដែល​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ស្គាល់​ថា​ជា​អ្នក​ដែល​​បាន​ចូល​រួម​ក្នុង​ការ​បង្កើត​ឲ្យ​មាន​​​គំនូរ​ស្រ្តី​កាន់​ម្ជុល​លើ​ជញ្ជាំង​អគារ​ប៊ូល​ឌីញ​ហើយ​ត្រូវ​បាន​អាជ្ញាធរ​លុប​ចោល​វិញ​ដោយ​សម្អាង​ហេតុ​ផល​ថា ការ​គូរ​ដោយ​គ្មាន​ការ​អនុញ្ញាត​ត្រឹម​ត្រូវ និង​ធ្វើ​ឲ្យ​ខូច​សោភណភាព​ទីក្រុង​នោះ ​កាល​ពី​ព្រឹក​មិញ​លោក​បាន​បង្ហោះ​នូវ​រូបភាព​របស់​ស្រ្តី​នោះ​នៅ​លើ​ក្រណាត់​ដោយ​ភ្ជាប់​ជាមួយ​នឹង​អត្ថន័យ​របស់​វា​ថា ម្ជុល​មួយ និងអំបោះ​មួយ តូច​និង​ស្តើង ប៉ុន្តែ​ធ្វើ​ឲ្យ​មាន​ការ​ឈឺ​ចាប់ ជួយ​ភ្ជិត​របួស​ ឬ​ភ្ជាប់​ចំណុច​រហែក និង​ដេរ​វា​បញ្ចូល​គ្នា​បាន បើ​ទោះ​ជា​វា​មាន​រូបរាង និង​ពណ៌​ផ្សេង​គ្នា​ក៏​ដោយ។

អម​ជាមួយ​នឹង​រូបភាព​នោះ​ដែរ​ អ្នក​ប្រើ​ប្រាស់​បណ្តាញ​បាន​នាំ​គ្នា​សរសើរ​ពី​ស្នាដៃ​ដ៏​អស្ចារ្យ​របស់​​ក្រុម​​គាត់ និង​អរគុណ​​ក្រុម​របស់​ពួក​គាត់​ដែល​ស្រលាញ់​ប្រទេស​កម្ពុជា៕

អត្ថបទដោយ ៖ K3
ប្រភព​រូបថត ៖

  • ម្ចាស់​គំនូរ​ស្រ្តី​កាន់​ម្ជុល​នៅ​លើ​អគារ​ប៊ូល​ឌីញ​លោក David Choe បញ្ជាក់​អត្ថន័យ​នៃ​រូប​គំនូរ​នេះ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: