កូន​ប្រុស​ច្បង​របស់​ David Beckham ចែក​ផ្លូវ​គ្នា​ជាមួយ​នឹង​មិត្ត​ស្រី

បើយោងតាមប្រភពផ្លូវការពី elitedaily បានឲ្យដឹងថា Brooklyn Beckham ដែលជាកូនប្រុសច្បងរបស់ David Beckham បានចែកផ្លូវគ្នាជាមួយនឹងមិត្តស្រីរបស់ខ្លួន Chloë Grace Moretz ហើយ។

អ្នកគាំទ្ររបស់ពួកគេជាច្រើនមានអារម្មណ៍ថាសោកស្ដាយខ្លាំងណាស់ពេលដែលបានទទួលដំណឹងថាគូស្នេហ៍បុរសសង្ហា Brokklyn និងតួឯកស្រីរឿង The 5th Wave ត្រូវបានបញ្ចប់ត្រឹមប៉ុណ្ណឹង អ្នកគាំទ្រធ្លាប់សង្ឃឹមថាពួកគេទាំង ២ អាចនឹងរៀបការជាមួយគ្នានៅថ្ងៃក្រោយ ប៉ុន្តែនៅពេលនេះក្ដីសង្ឃឹមត្រូវបានរលាយ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា គូស្នេហ៍ទាំង ២ នេះត្រូវបានគេសរសើរថាសាកសមគ្នាណាស់ បើទោះបី Chloë មានអាយុបងសង្សាររបស់ខ្លួនដល់ទៅ ២ ឆ្នាំយ៉ាងណាក្ដី។ ហើយពីមុនគេក៏ឧស្សាហ៍ឃើញពួកគេទាំង ២ បង្ហាញពីផ្អែមល្ហែមជាមួយគ្នាជាសាធារណៈ ដែលធ្វើឲ្យមនុស្សជាច្រើនច្រណែននឹងពួកគេមិនស្ទើរនោះទេ ៕

A photo posted by Chloe Grace Moretz (@chloegmoretz) on

  • កូន​ប្រុស​ច្បង​របស់​ David Beckham ចែក​ផ្លូវ​គ្នា​ជាមួយ​នឹង​មិត្ត​ស្រី已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: