បែលហ្សិក និង អេស្ប៉ាញ ​ចម្លងក្បូរក្បាច់​រចនា​ខ្មែរ​យក​ទៅ​រក​ស៊ី

ថ្មី​នេះ​មាន​ព័ត៌មាន​លេច​ឡើង​រវាង​សួន​កម្សាន្ត​មួយ​កន្លែង​នៅ​ប្រទេស​អេស្ប៉ាញ និង សូន​សត្វ​មួយ​កន្លែង​នៅ​ប្រទេស​បែលហ្សិក។ ទាំង​ ២ កន្លែង​នេះ​សុទ្ធ​តែ​ចម្លង​ក្បូរក្បាច់​ចម្លាក់​រចនា​អង្គរ​ខ្មែរ​យក​ទៅ​សាងសង់​ជា​ប្រាសាទ​សិប្បនិមិត្ត​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរណ៍។

១. សួន​សត្វ Pairi Daiza

​​Pairi Daiza ឈ្មឡ​សួន​សត្វ​មួយ​នៃ​ប្រទេស​បែលហ្សិក បាន​បង្អួត​រូប​រាង​ទៅ​ដោយ​ទេសភាព​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល អម​ដោយ​សត្វ​គ្រប់​ប្រភេទ​ប្រហែល ៥០០០​ក្បាល។ ​លើស​ពី​នេះ​អ្វី​ដែល​រឹត​តែ​ប្លែក​ភ្នែក​ចម្លែក​អារម្មណ៍​នោះ គឺ​សំណង់​ចម្លង​រចនាបថ​ប្រាសាទ​បុរាណ​នានា ដែល​មាន​ទាំង​ប្រាសាទ​បាយ័ន​ដ៏​ល្បី​ល្បាញ​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា​ផង​ដែរ។

២. សួន​កម្សាន្ត PortAventura

PortAventura ជា​មជ្ឈមណ្ឌល​កម្សាន្ត​ដ៏​ធំ​​​របស់​អឺរ៉ុប​​នៅ​អេស្ប៉ាញ ​បាន​តុប​តែង​​ឲ្យ​លេច​រូប​រាង​ប្រាសាទ​បាយ័ន​​​​​​ ដើម្បី​រំលេច​​អារម្មណ៍​​អស្ចារ្យ​ប្លែក​ថ្មី ​ដល់​អ្នក​កម្សាន្ត​តាម​រយៈ​​​សម្បត្តិ​​វប្បធម៌​ល្បីល្បាញ​របស់​ខ្មែរ​។

ដោយ​៖ ហុង​

ប្រភព​៖ sallycorp & inparkmagazine និង 

  • បែលហ្សិក និង អេស្ប៉ាញ ​ចម្លងក្បូរក្បាច់​រចនា​ខ្មែរ​យក​ទៅ​រក​ស៊ី已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: