គ្រាន់​តែ​សម្លាប់​បក្សីសោះ ជាប់​គុក​ដល់​ទៅ​១០​ឆ្នាំ​កន្លះ

លោក Yan ជា​និស្សិត​ចិន​នៅ​ភាគ​កណ្ដាល​ខេត្ត​ Henan​ ត្រូវ​បាន​តុលាការ​កាត់ក្ដី​ឲ្យ​ជាប់​គុក​រយៈ​ពេល​១០​ឆ្នាំ​កន្លះ ដោយ​សារ​តែ​លោក​បាន​សម្លាប់​បក្សី​ដែល​ស្ថិត​ក្នុង​ប្រភេទ​បក្សី​ដែល​កម្រ​ ហើយ​កំពុង​ត្រូវ​បាន​អាជ្ញាធរ​ចិន​យក​ចិត្ត​ទុក​ដាក់​ថែរក្សា និង​អភិរក្ស។

រឿង​ហេតុ​នេះ​បាន​កើត​ឡើង​កាល​ពី​រដូវ​ក្ដៅ​ឆ្នាំ​មុន ពេល​ដែល​លោក​ Yan​ បាន​រក​ឃើញ​សម្បុក​សត្វ​បក្សី​ប្រភេទ Eurasian hobbies នៅ​លើ​ដើម​ឈើ​ក្បែរ​ផ្ទះ​របស់​គាត់​ក្នុង​ភូមិ Hui។ គាត់​ និង​មិត្តភ័ក្ដិ​គាត់​ម្នាក់​ទៀត​ឈ្មោះ Wang​ បាន​ឡើង​ទៅ​លើ​ដើម​ឈើ​នោះ​ហើយ​ចាប់​សត្វ​បក្សី​ទាំង​១២​ក្បាល​ដែល​នៅ​ក្នុង​សម្បុក​នោះ​ក្រោយ​ពី​បក្សី​មួយ​បាន​ហើរ​រួច និង​មួយ​ចំនួន​ត្រូវ​បាន​ស្លាប់​ គាត់​ក៏​លក់​សត្វ​បក្សី​ដែល​នៅ​សល់​ទៅ​ឲ្យ​អតិថិជន​បី​នាក់ បាន​តម្លៃ ១០០០យន់ (១៥៦.៣ដុល្លារអាម៉េរិក)។ ពីរ​បី​ថ្ងៃ​ក្រោយ​មក​ទៀត​គាត់​ក៏​បាន​ចាប់​បក្សី​នោះ​ចំនួន​៤​ទៀត​ពី​ក្នុង​សម្បុក​របស់​វា​។​

រហូត​មក​ដល់​ខែ កញ្ញា កន្លង​ទៅ​នេះ លោក Yan និង មិត្តភ័ក្ដិ​ត្រូវ​បាន​ចាប់​ខ្លួន​ និង​សម្រេច​ដាក់​ពន្ធនាគារ​រយៈ​ពេល ១០ឆ្នាំ និង១០ឆ្នាំកន្លះ និង​ពិន័យ​ជា​ទឹក​ប្រាក់ ១០០០០យន់ និង ៥០០០​យន់។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា បក្សី Eurasian hobbies​ ជា​ប្រភេទ​បក្សី​ដែល​ស្ថិត​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​ទីពីរ​នៃ​ប្រភេទ​បក្សី​ដែល​ប្រទេស ចិន​កំពុង​យក​ចិត្ត​ទុក​ដាក់ និង​អភិរក្ស៕

ដោយ ៖ មេឃា
ប្រភព ៖ ecns.cn

  • គ្រាន់​តែ​សម្លាប់​បក្សីសោះ ជាប់​គុក​ដល់​ទៅ​១០​ឆ្នាំ​កន្លះ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ជីវិតនិងសង្គម
Tags: