ការ​បំពុល​បរិយាកាស​នៅ​ឥណ្ឌា​ខ្លាំង​ជាង​នៅ​ចិន​ទៅ​ទៀត​

យើង​ធ្លាប់​តែ​បាន​ដឹង​លឺ​​​ ពី​បញ្ហា​នៃ​ការ​បំពុល​បរិយាកាស​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ចិន​ ក៏​ប៉ុន្តែ​តាម​ពិត​ទៅ​ប្រទេស​ឥណ្ឌា​ ក៏​មាន​បញ្ហា​ការ​បំពុល​បរិយាកាស​នេះ​មិន​ចាញ់​ប្រទេស​ចិន​ដែរ​ ។ យោង​តាម​អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ចំណោម​ទីក្រុង​ទាំង​២០​ ដែល​រង​ការ​បំពុល​បរិយាកាស​ខ្លាំង​ជាង​គេ​កាល​ពី​ទសវត្ស​មុន​​ មាន​ទីក្រុង​ចំនួន​១៣​ទៅ​ហើយ​ដែល​ស្ថិត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ ជា​ពិសេស​នៅ​​​ឥណ្ឌា​ប៉ែក​ខាង​ជើង​។ ជា​មួយ​គ្នា​នេះ​ដែរ​ បើ​តាម​របាយការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Greenpeace បាន​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០១៥​ កម្រិត​PM2.5 (Particulate matter ធាតុ​ល្អិត​នៅ​ក្នុង​បរិយាកាស​)​ នៅ​ប្រទេស​ឥណ្ឌា​ មាន​ភាព​ខ្ពស់​​ជាង​នៅ​ប្រទេស​ចិន​ទៅ​ទៀត​។

ក្រៅ​ពី​នេះ​ តាម​ការ​វិភាគ​ទិន្នន័យ​ពី​Satellite របស់​អង្គការ​NASA បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​កើន​ឡើង​ជា​លំដាប់​នូវ​កម្រិត​PM 2.5 នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក​​ ដែល​ស្ថានភាព​នេះ​មាន​ភាព​ស្រដៀង​គ្នា​ក្នុង​ប្រទេស​ចិន​ដែរ​ គ្រាន់​តែ​ប្រទេស​ចិន​បាន​ចាត់​វិធានការ​ធ្វើ​ឲ្យ​ការ​បំពុល​បរិយាកាស​នៅ​នឹង​ នៅ​ពេល​ដែល​កម្រិត​នៃ​ការ​បំពុល​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៅ​ឆ្នាំ​ ២០១១​។
បើ​ប្រៀប​ធៀប​ការ​បំពុល​បរិយាកាស​រវាង​ប្រទេស​ឥណ្ឌា​ និង​ប្រទេស​ចិន​ ឃើញ​ថា​ បញ្ហា​នៃ​ការ​បញ្ចេញ​ឧស្ម័ន​ពុល​​នៅ​ក្នុង​ប្រទេស​ចិន​មាន​ការ​ធ្លាក់​ចុះ​ ជាក់ស្ដែង​នៅ​ឆ្នាំ​២០១៥ ការ​បញ្ចេញ​ឧស្ម័ន​ពុល​មាន​ការ​ធ្លាក់​ចុះ​១៥%​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​។ ផ្ទុយ​ពី​ប្រទេស​ចិន​ ប្រទេស​ឥណ្ឌា​ឯនោះ​វិញ​ មាន​ការ​កើន​ឡើង​នូវ​ការ​បំពុល​បរិយាកាស​ក្នុង​អត្រា​ជា​មធ្យម​២%​ នៅ​ទសវត្ស​កន្លង​ទៅ​។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ​ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​ និង​អ្នក​ពាក់ព័ន្ធ​ត្រូវ​តែ​មាន​វិធានការ​ និង​ផែនការ​ច្បាស់លាស់​ដើម្បី​ដោះស្រាយ​បញ្ហា​កើន​ឡើង​នៃ​ការ​បំពុល​បរិយាកាស​នេះ​។

ប្រែ​សម្រួល​ ៖​ Sophany

ប្រភព​ ៖ Hindustantimes

  • ការ​បំពុល​បរិយាកាស​នៅ​ឥណ្ឌា​ខ្លាំង​ជាង​នៅ​ចិន​ទៅ​ទៀត​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: