លោកចៅសង្កាត់​ចាក់​អង្រែ​ក្រោម បើក​ឡាន​បញ្ច្រាស​ផ្លូវ​​បុក​រះម៉ូតូ២​គ្រឿង

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ចៅសង្កាត់​ចាក់​អង្រែ​ក្រោម លោក​ជា សុ​ខៃ បានបើករថយន្ត​បញ្ច្រាស​ផ្លូវ ក៏​បុក​រះ​ម៉ូតូ​២​គ្រឿង បណ្តាលឱ្យ​មនុស្ស​៥​នាក់ បាន​​រង​របួសស្រាល ​កាលពីវេលា​ម៉ោង​ជិត​១២​ថ្ងៃត្រង់​ទី​២ ​តុលា​ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុងភូមិ​ព្រែក​តាឡុ​ក សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

ប្រ​ភ​ពឱ្យ​ដឹង​ថា ​​មុន​ពេល​ពេល​កើតហេតុ គឺ​លោក​ចៅសង្កាត់​បើករថយន្ត​មួយគ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AB-1871 តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង និង​ក្នុង​ផ្លូវ​បញ្ច្រាស បំណង​បើក​ទៅ​ចូល​ទីស្នាក់ការ​សង្កាត់ ។ ខណៈ​បើក​មិន​ទាន់​ដល់​ផង​នោះ ក៏​បាន​បុក​រះ​ម៉ូតូ​ឌ្រី​ម​សង់​២​គ្រឿង ជិះ​ធ្វើ​ដំណើរ​ដោយ​មនុស្ស​៥​នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា ពីមុខ​ពេញទំហឹង​ បណ្តាល​ឱ្យ​​ម៉ូតូ​ដួល​បោក​ផ្ទប់​ទៅ​ហ្នឹង​ថ្នល់ បង្ក​​ឱ្យ​អ្នកដំណើរ​ទាំង​៥​នាក់ដួល​អូស​ថ្នល់​រង​របួសស្រាល ដោយ​រលា​ត់​ដៃរ​លាត់ជើង ។

យ៉ាងណាមិញ ភ្លាម​ៗ​នោះ ​គេ​​ឃើញ​មាន​កម្លាំង​នគរបាល​មូលដ្ឋាន​ចុះ​អន្តរាគមន៍​ ប៉ុន្តែ​ពុំ​ត្រូវ​បាន​វាស់វែង​អ្វី​ទាំងអស់ ព្រោះ​លោក​ចៅសង្កាត់​ សុខចិត្ត​ចេញថ្លៃ​ខូចខាត​ទាំង​ប៉ុន្មាន​​ទៅ​ខាង​ជន​រង​គ្រោះទាំង​២​ភាគី ដើម្បី​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ ។