បើនៅតែភ្លៀង នឹងខ្ទេចជាងនេះទៀត

ខេត្តស្ទឹងត្រែង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​តំបន់​អេកូ​ទេសចរណ៍​អន្លង់​ឈើទាល​ ស្ថិតក្នុងឃុំ​ព្រះ​រំកិល​ ត្រូវបាន​រង​ការ​វាយប្រហារ​​ពី​គ្រោះ​ធម្មជាតិ​ ដោយ​ជំនន់​ទឹកភ្លៀង​កាល​ពី​វេលា​​យប់​រំលងអ​ធ្រា​ត្រ​ថ្ងៃ​ទី០​១ ​តុលា​ ​បង្កឱ្យក្យូស​អង្គុយកម្សាន្ត​មួយ​ត្រូវបាក់​ធ្លាក់​ចូល​ទឹក​ទាំងស្រុង​, ផ្ទះសំណាក់​មួយ​ខ្នង​ ត្រូវ​រុះរើ​ផ្ទះបាយ និង​មួយ​ខ្នង​ទៀត​កំពុង​សែង​ចេញ។ ​នេះ​បើ​តាម​ការ​អះអាង​​ពី​ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​អន្លង់​ផ្សោត​ឈើទាល​ឃុំ​ព្រះ​រំកិល​ ។

​លោក​បាន​បន្តឱ្យដឹង​ថា ​គ្រោះ​មហន្តរាយ​នេះ​ គឺបង្ក​​ឡើង​ដោយ​ទឹកភ្លៀង​ហូ​រច្រោះ​បាក់​ច្រាំង​ប្រវែង​ជាង​១៧​ម៉ែត្រ ​ហើយ​គេ​នៅ​បារម្ភ​ថា ​វា​នឹង​អាច​បន្ត​បាក់​ទៀត​ ប្រ​សិន​ភ្លៀង​បន្ត​ធ្លាក់នៅ​តំបន់​​ទន្លេមេគង្គ ក្នុង​ប្រទេស​ឡាវ​នោះ ។