Aubameyang បង្ហោះ​ទៅ​កាន់​ Lewandowski ​ថា​ការ​ប្រជែង​របស់​ពួក​គេ​ចាប់​ផ្ដើម​ទៀត​ហើយ​

កាលពីយប់មិញក្នុងការប្រកួតបើកឆាកក្នុងសប្ដាហ៍ទី១ក្របខណ្ឌ Bundesliga នៅរដូវកាលថ្មីបានចាប់ផ្ដើមហើយ ដោយក្នុងនោះគូដំបូងគេគឺ Bayern Munich បានយកឈ្នះយ៉ាងចាស់ដៃដោយលទ្ធផល៦ទល់នឹង០លើ Werder Bremen ។

ហើយក្នុងប្រកួតនេះដែរគឺខ្សែប្រយុទ្ធឆ្នើមសញ្ជាតិប៉ូឡូញគឺកីឡាករ Robert Lewandowski បានបង្ហាញទម្រង់លេងយ៉ាងល្អដោយអាចស៊ុតសម្រេច Hat-trick តែម្ដង ។ យ៉ាងណាក្រោយការប្រកួតបញ្ចប់គេឃើញកីឡាករ Aubameyang សរសេរនៅ Twitter ខ្លួនថា « wow and the race is started. hat-trick 😆👏🏽 » ។

គួររំលឹកថារដូវកាលមុន Lewandowski និង Aubameyang បានធ្វើការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លាក្នុងការរកគ្រាប់ឲ្យក្លឹបរៀងខ្លួនក្នុងក្របខណ្ឌ Bundesliga ដោយពេលបញ្ចប់រដូវកាលពួកគេទាំង២ខុសគ្នាត្រឹមតែ៥គ្រាប់គឺ Lewandowski រកបាន៣០គ្រាប់ ខណៈ Aubameyang រកបាន២៥គ្រាប់ ។

ដូចនេះរង់ចាំមើលតើឆ្នាំនេះពួកគេអាចបន្តធ្វើបានល្អប៉ុណ្ណាដែរ ?

  • Aubameyang បង្ហោះ​ទៅ​កាន់​ Lewandowski ​ថា​ការ​ប្រជែង​របស់​ពួក​គេ​ចាប់​ផ្ដើម​ទៀត​ហើយ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: