ថាម៉េច​ ! អតីត​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​នៅ​ Santos FC នឹង​ផ្លាស់​មក​លេង​ក្លឹប​ Phnom Penh Crown របស់​កម្ពុជា​នា​ពេល​ឆាប់​ខាង​មុខ​នេះ

ថ្មីៗនេះមានដំណឺងគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកគាំទ្របាល់ទាត់លីកកំពូលកម្ពុជា ដោយមានដំណឺងមកថាខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលមួយរូបដែលមានឈ្មោះថា Tiago Luis Martin ដែលធ្លាប់ជាកីឡាករមួយរូបរបស់ក្លឹប Santos FC និងផ្លាស់មកលេងនៅក្លឹប Phnom Penh Crown នាពេលឆាប់ខាងមុខនេះ ។

ដោយឡែកប្រភពដែលអាចធ្វើឲ្យយើងអាចទុកចិត្តបាននោះគឺសូម្បីតែគេហទំព័រ Wikipedia ក៏បានបញ្ជាក់ឲ្យដឹងដែរថាកីឡាកររូបនេះពិតជានឹងក្លាយជាកីឡាករ Phnom Penh Crown នាឆ្នាំ២០១៦នេះពិតមែន ដោយក្នុងនោះបានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះនឹងពាក់អាវលេខ៤០ទៀតផង ។

សូមបញ្ជាក់ថាកីឡាករ Tiago Luis ធ្លាប់លេងនៅក្លឹបជាច្រើនដូចជា Santos FC ( ២០០៨-២០១២ ) , Mirassol ( ២០១៣ ) , Chapecoense ( ២០១៤-២០១៥ ) ។ ហើយគាត់មានភាពជោគជ័យខ្លាំងបំផុតគឺពេលលេងជាមួយក្លឹប Chapecoense ដោយក្នុងបង្ហាញខ្លួន៦៧ប្រកួតគាត់អាចស៊ុតបញ្ចូលទីចំនួន៧៧គ្រាប់ឯណោះ ។

សូមទស្សនាសមត្ថភាពលេងរបស់គាត់នៅលើទីលានទាំងអស់គ្នា ៖

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ

  • ថាម៉េច​ ! អតីត​ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់​លេង​នៅ​ Santos FC នឹង​ផ្លាស់​មក​លេង​ក្លឹប​ Phnom Penh Crown របស់​កម្ពុជា​នា​ពេល​ឆាប់​ខាង​មុខ​នេះ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: