គ្រូ​បង្វឹក​ Arsenal ថា​ Leicester City នៅ​តែ​អាច​បាត់​បង់​ឱកាស​លើក​ពាន​

ថ្មីៗ​នេះ​គ្រូ​បង្វឹក​របស់​ក្លឹប​កាំ​ភ្លើង​ធំ​ Arsenal លោក​ Arsene Wenger បាន​និយាយ​ថា​ក្លឹប​ឈរ​កំពូល​តារាង​នៅ​ក្រប​ខណ្ឌ​ Premier League គឺ​ក្លឹប​ Leicester City នៅ​តែ​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ឱកាស​ឈ្នះ​ពាន​ ។

ដោយ​លោក​ Arsene Wenger បាន​និយាយ​ប្រាប់​ The Goal ថា​ « Liecester បច្ចុប្បន្ន​ជា​ក្រុម​ដ៏​ខ្លាំង​ ប៉ុន្តែ​យ៉ាង​ណា​ពួក​គេ​នៅ​តែ​អាច​ប្រឈម​នឹង​ការ​បាត់​បង់​ឱកាស​ឈ្នះ​ពាន​ ព្រោះ​ការ​ប្រកួត​នៅ​សល់​ប្រមាណ​ជា​៧​សប្ដាហ៍​ទៀត​ដូចនេះ​លទ្ធផល​អាច​នឹង​ប្រែ​ប្រួល​ព្រោះ​ក្លឹប​ទាំង​អស់​មាន​គម្លាត​ពិន្ទុ​មិន​ឆ្ងាយ​គ្នា​ខ្លាំង​នោះ​ទេ​ ដូចនេះ​បើ​ Leicester ធ្វើ​មិន​បាន​ល្អ​នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នេះ​ពួក​គេ​ប្រាកដ​ជា​បាត់​បង់​ឱកាស​នោះ​មិន​ខាន​ » ។

Wenger បន្ត​ថា​ « ដោយ​ឡែក​សម្រាប់​ Arsenal ពួក​យើង​គឺ​នៅ​តែ​ជា​ក្រុម​ប្រជែង​ដំណែង​ជើង​ឯក​ព្រោះ​ពួក​យើង​ចាញ់​ Leiceter ចំនួន​១១​ពិន្ទុ​មែន​ ប៉ុន្តែ​ពួក​យើង​នៅ​សល់​ការ​ប្រកួត​លើស​ពួក​គេ​១​សប្ដាហ៍​ ដូចនេះ​ពួក​យើង​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​ យើង​ព្យាយាម​ឲ្យ​ដល់​ថ្ងៃ​ចុង​ក្រោយ​ » ។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​ Leicester City ឈរ​នៅ​ចំណាត់​កំពូល​ដោយ​មាន​៦៦​ពិន្ទុ​ ខណៈ​តាម​ពី​ក្រោយ​ដោយ​ក្លឹប​ Tottenham Hortspur ដែល​មាន​៦១​ពិន្ទុ​ ខណៈ​ការ​ប្រកួត​នៅ​សល់​៧​សប្ដាហ៍​ទៀត​នឹង​ត្រូវ​បញ្ចប់​ ដោយ​ឡែក​ Arsenal ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៣​ដោយ​ចាញ់​ពិន្ទុ​ក្លឹប​កំពូល​តារាង​ Liecester ចំនួន​១១​ពិន្ទុ​តែ​ Arsenal នៅ​សល់​មួយ​ប្រកួត​ទៀត​ក្នុង​ដៃ​ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • គ្រូ​បង្វឹក​ Arsenal ថា​ Leicester City នៅ​តែ​អាច​បាត់​បង់​ឱកាស​លើក​ពាន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: