ថា​ម៉េច​ ! កីឡាករ​ដ៏​ឆ្នើម​រូប​នេះ​កាល​ពី​មុន​តម្លៃ​ត្រឹម​១​លាន​ផោន​អ្នក​គាំទ្រ​ Leicester City អត់​ចង់​ឲ្យ​ទិញ​ផង​

ប្រិយមិត្តស្គាល់ហើយថាកីឡាករ Jamie Vardy គឺខ្សែប្រយុទ្ធដ៏លេចធ្លោខ្លាំងរបស់ក្លឹប Leicester City នៅរដូវកាលនេះ ។ តែយ៉ាងថ្មីៗនេះប្រធានក្លឹប Leicester City គឺលោក Aiyawatt Srivaddhanbrpha រំលឹករឿងរ៉ាវខ្លះពេលទិញ Vardy ដំបូង ។

ដោយលោក Srivaddhanbrpha បានប្រាប់ Thai publicatoin ថា « កាលពីអំឡុងឆ្នាំ២០១២ខ្ញុំបានសួរទៅគ្រូបង្វឹកគឺលោក Nigel Pearson និងជំនួយការរបស់គាត់អំពីការទិញកីឡាករចំណូលថ្មីៗបន្ថែមសម្រាប់ក្លឹប ។ ខ្ញុំបានប្រាប់ពួកគាត់ថាខ្ញុំផ្ដល់ប្រាក់ត្រឹម១លានផោន តើអ្នកទាំង២ទិញកីឡាកររូបណា ? ពួកគេបានប្រាប់ខ្ញុំថាទិញ Vardy ខណៈខ្ញុំចាប់អារម្មណ៍នឹងទម្រង់លេងរបស់កីឡាកររូបនោះដែរខ្ញុំបានតបពួកគេថាអញ្ចឹងទិញចុះ » ។

លោក Srivaddhanbrpha បន្តថា « តែយ៉ាងណាកាលនោះកីឡាករ Vardy លេងនៅក្លឹប Fleetwood Town ដែលជាក្លឹបគ្មានក្របខណ្ឌ ( Non-League ) បានធ្វើឲ្យអ្នកគាំទ្រជាច្រើនមិនសប្បាយចិត្តនឹងការចំណាយលុយដល់ទៅ១លានផោនដើម្បីទិញ Vardy ទេ ។ តែយ៉ាងណានៅពេលនេះការសម្រេចរបស់ពួកយើងពិតជាត្រូវខ្លាំងណាស់ ហើយអ្នកគាំទ្រក៏សប្បាយចិត្តដូចគ្នាផងដែរ » ។

លោក Srivaddhanbrpha បន្ថែមថានៅថ្ងៃដំបូងដែលគាត់បានទិញកីឡាករ Vardy មកចូលរួមជាមួយក្លឹប Leicester City កីឡាករ Vardy បាននិយាយថាប្រាប់គាត់ថា « អរគុណដែលបានផ្លាស់ប្ដូរជីវិតរបស់ខ្ញុំ » ។

សូមបញ្ជាក់ថានៅរដូវកាលនេះកីឡាករ Jamie Vardy បានស៊ុតបញ្ចូលទី២២គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន៣៦ប្រកួត ។ ហើយក្រៅជាចំណែកជួយ Leicester City លើកពាននៅរដូវកាលនេះ Vardy ក៏ឈ្នះពានឯកជន២ផងដែរគឺពានកំណត់ត្រាស៊ុតបញ្ចូលទី១១ប្រកួតជាប់គ្នា នឹងពាន FWA Player of The Year ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • ថា​ម៉េច​ ! កីឡាករ​ដ៏​ឆ្នើម​រូប​នេះ​កាល​ពី​មុន​តម្លៃ​ត្រឹម​១​លាន​ផោន​អ្នក​គាំទ្រ​ Leicester City អត់​ចង់​ឲ្យ​ទិញ​ផង​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: