អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្តែង​អារម្មណ៍​ខឹង​សម្បារ​ជំនួស​បវកញ្ញា​កូឡុំប៊ី

អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម Facebook នាំ​គ្នា​បញ្ចេញ​មតិ​ទៅ​លើ​កំហុស​ឆ្គង​របស់​ពិធីករ​កម្មវិធី​លំដាប់​ពិភព​លោក Miss Universe 2015 លោក Steve Harvey ខណៈដែល​លោក​បាន​ប្រកាស​ឈ្មោះ​បវកញ្ញា​កូឡុំប៊ី Ariadna Gutierrez ថា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ១ ដែល​តាម​ពិត​កញ្ញា​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​២ ទេ​។

ការ​ប្រកាស​ច្រលំ​នេះ​ធ្វើ​ឲ្យ​កញ្ញា​រំភើប​រហូត​ស្រក់​ទឹក​ភ្នែក​ដែល​បាន​គ្រង​ម្កុដ​បវកញ្ញា​ឯក​ពិភព​លោក តែ​គួរ​ឲ្យ​សោក​ស្តាយ​គឺ​កញ្ញា​បាន​គ្រង​ម្កុដ​នេះ​ត្រឹម​តែ​ពេល​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ក្រោយ​មក​ពិធីករ​លោក Steve Harvey ក៏​បាន​ត្រលប់​មក​វិញ​ដោយ​សំុ​ទោស​ទៅ​កាន់​អ្នក​រាល់​គ្នា និង​បាន​បញ្ជាក់​ថា​លោក​បាន​ប្រកាស​ច្រឡំ​ដែល​ការ​ពិត​ដំណែង​បវកញ្ញាឯក​ពិភព​លោក​បាន​ទៅ​លើ​បវកញ្ញា​ហ្វ៊ីលីពីន​កញ្ញា Pia Wurtzbach ទៅ​វិញ​ទេ។

បវកញ្ញាឯកពិភពលោកកញ្ញា Pia Wurtzbach ប្រទេសហ្វ៊ីលីពីន
បវកញ្ញាកូឡុំប៊ីនាង Ariadna Gutierrez

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា​កម្មវិធី​លំដាប់​ពិភព​លោក Miss Universe 2015 ទើប​តែ​បញ្ចប់​កាល​ពី​ម្សិលមិញ​នេះ ដែល​ចំណាត់​ថ្នាក់​លេខ១ បាន​ទៅ​លើ​បវកញ្ញា​មក​ពី​ប្រទេស​ហ្វ៊ីលីពីន ចំណាត់​ថ្នាក់​លេខ​២​បាន​លើ​បវកញ្ញា​ប្រទេសកូឡុំប៊ី និង​ចំណាត់​ថ្នាក់​លេខ៣ បាន​លើ​អាមេរិក​ដែល​ជា​ម្ចាស់​ផ្ទះ៕

សូមទស្សនាវីដេអូ​ខាង​ក្រោម​នេះ ៖

អត្ថបទដោយ ៖ K3

  • អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្តែង​អារម្មណ៍​ខឹង​សម្បារ​ជំនួស​បវកញ្ញា​កូឡុំប៊ី已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: