បាងកក​ផ្តួល​ក្រុង​ឡុង​ដ៍​ក្លាយ​ជាទី​ក្រុងមាន​ភ្ងៀ​វ​ទេសចរ​មក​ទស្សនា​ច្រើនជាងគេ​ និពន្ធដោយ : សៅ ផលនិស្ស័យ       October-02-2016, 3:30 pm         3211

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132បាងកក​ផ្តួល​ក្រុង​ឡុង​ដ៍​ក្លាយ​ជាទី​ក្រុងមាន​ភ្ងៀ​វ​ទេសចរ​មក​ទស្សនា​ច្រើនជាងគេ​ទីក្រុង​បាងកក​បាន​ក្លាយជា​ទីក្រុង​ដែល​ទទួលបាន​ភ្ងៀ​វ​ទេចរ​ច្រើនជាងគេ​ក្នុង​ឆ្នាំ ២០១៦​ដោយ​ដណ្តើម​ជ័យជម្នះ​លើ​ទីក្រុង​ឡុង​ដ៍​របស់​អង់គ្លេស​។ ការចំណាយ​សម្រាប់​ការ​រ​ស់​នៅ​ថោក​និង ប្រព័ន្ធ​បរិក្ខា​សម្រាប់​ការធ្វើដំណើរ​និង​កម្សាន្ត​ល្អប្រសើរ​បានធ្វើ​ឲ្យ​ទីក្រុង​នៃ​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​ស៊ីដាច់​គេ​បែបនេះ​។​

​យោងតាម​សស​ន្ទ​ស្សន៍​ទីក្រុង​គោលដៅ​ទេសចរណ៍​សកល MasterCard  ឆ្នាំ ២០១៦ ទីក្រុង​បាងកក​បាន​ផ្តួល​ទីក្រុង​ឡុង​ដ៍​អង់គ្លេស​ដើម្បី​ក្លាយជា​ទីក្រុង​ដែលមាន​ភ្ងៀ​វ​ទេសចរ​មក​ទស្សនា​ច្រើនជាងគេ​។​

 បើតាម​របាយការណ៍​ដ​ដែល​នេះ ការ​ក្លាយជា​ទីក្រុង​ដែលមាន​អ្នកទេសចរ​មក​កម្សាន្ត​ច្រើន​បំផុត​នេះ​ដោយសារ ការចំណាយ​សម្រាប់​ការ​រ​ស់​នៅ​ថោក ហើយ​មាន​គ្រឿង​បរិក្ខា​ពេញលេញ​ដើម្បី​បំពេញតម្រូវការ​នៃ​ការធ្វើដំណើរ​និង​កម្សាន្ត​។

​ប្រធាន​ផ្នែក​សេដ្ឋកិច្ច​នៃ​មជ្ឈមណ្ឌល MasterCard លោក Yuwa Hedrick-Wong បាន​អះអាងថា តម្លៃ​នៃ​ការចំណាយ​បាន​ទាក់ទាញ​អ្នក​ទេចរ​ឲ្យ​មក​កម្សាន្ត​នៅ​ទីក្រុង​បាងកក ហើយ​មួយទៀត​អាហារ​តាមផ្លូវ​និង​ជីវិត ពេល​រាត្រី​ដ៏​រស់​រវើក​សុទ្ធតែ​ទាក់ចិត្ត​អ្នកទេសចរ​។​

លោក​ថា​៖« បាងកក​គឺជា​ទីក្រុង​ដែល​ទាក់ទាញ​បំផុត​សម្រាប់អ្នកទេសចរ​បរ​ទេស ក្នុងនោះ​មាន​អ្នកជំនួញ​ផង និង​អ្នកទេសចរ​ធម្មតា​ផង​មកពី​ប្រទេស​ដែលមាន​ចំណូល​ខ្ពស់​។ ពួកគេ​ត្រូវការ​ការកម្សាន្ត​ដែល​ទាក់ទាញ​ដូច​ថៃ​»​។​

តែ​លោក​បានស្នើ​ឲ្យ​រដ្ឋាភិបាល​ថៃ​ធ្វើយ៉ាងណា​ត្រៀមខ្លួន​សម្រាប់​ទទួល​ទេសចរ​បរទេស​បន្ថែម​ទៀត​ដោយ​ចាប់ផ្តើម​ផ្តោតលើ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​វេជ្ជសាស្ត្រ​,  ប្រភេទ​ទេសចរណ៍​ដែល​ផ្តោតលើ​ការកម្សាន្ត និង​វិទ្យាសាស្ត្រ​ជាដើម​។​

​សូមបញ្ជាក់ថា​ក្នុង​ឆ្នាំ នេះ អ្នកទេសចរ​អន្តរជាតិ​ប្រហែល ២១,៤​លាន​នាក់​បានមក​ទស្សនា​ទីក្រុង​បាងកក ហើយ​ថៃ​អាច​រកចំណូលបាន​ប្រហែល ៥១៤​ពាន់​លាន​បាត​(១,៥​ពាន់​លាន​ដុល្លារ​) ឯណោះ​។ ចំណែក​បន្ទាប់ពី​ថៃ គឺ​ទីក្រុង​ឡុង​ដ៍​របស់​អង់គ្លេស ហើយ​ទីក្រុង​នេះ​បាន​ស្វាគមន៍​អ្នកទេសចរ​បាន​ប្រហែល​៩,៨៨​លាន​នាក់ និង​រកចំណូលបាន​ជិត ២​ពាន់​លាន​ដុល្លារ​អាមេរិក​៕