ប៉ូលិសចាប់ខ្លួនបុរសម្នាក់ រំលោភក្មេងស្រី អាយុ១៥ឆ្នាំ

ខេត្តសៀមរាប៖ មន្ត្រីនគរបាល ខេត្តសៀមរាប បានឲ្យដឹងថា បុរសម្នាក់ ត្រូវបានចាប់ខ្លួន ភ្លាមក្រោយធ្វើ សកម្មភាព រំលោភ ក្មេងស្រី វ័យ១៥ឆ្នាំ។ ហេតុការកើតឡើង នៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយជនរងគ្រោះឈ្មោះ ល . រ ស្នាក់នៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ឯក ភឹង ចិន្តារ៉េត ស្នងការរង ជាប្រធាន ការិយាល័យ កណ្ដាល ព្រហ្មទណ្ឌ នៃស្នងការ ដ្ឋាននគរបាល ខេត្តសៀមរាប បានឲ្យដឹងថា ជនសង្ស័យ មានឈ្មោះ ម៉ៅ ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅ ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ បច្ចុប្បន្ន សមត្ថកិច្ច នគរបាល កំពុងធ្វើការ សាកសួរ នៅស្នងការ ដ្ឋាននគរបាល ខេត្តនៅឡើយ៕

ប៉ូលិសចាប់ខ្លួនបុរសម្នាក់ រំលោភក្មេងស្រី អាយុ១៥ឆ្នាំ