AT Madrid នាំ​មុខ​មុន​តែ​ចុង​ក្រោយ​ Barcelona ជា​អ្នក​ឈ្នះ​

ក្នុង​ការ​ប្រកួត​ជើង​ទី​១​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាល​ពី​យប់​មិញ​ក្លឹប​ Barcelona បាន​យក​ឈ្នះ​យ៉ាង​លំបាក​លើ​ក្លឹប​ AT Madrid ដោយ​លទ្ធផល​២​ទល់​នឹង​១​ ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ At Madrid បាន​បើក​ការ​នាំ​មុខ​មុន​ដោយ​ការ​ស៊ុត​បញ្ចូល​យ៉ាង​ល្អ​របស់​កីឡាករ​ Fernando Torres នៅ​នាទី​ទី​២៥​ តែ​នៅ​នាទី​៣៥​ Torres បែរ​ជា​ទទួល​បាន​កាត​លឿង​ជា​លើក​ទី​២​ដែល​ធ្វើ​ឲ្យ​គេ​ត្រូវ​បណ្ដេញ​ចេញ​ពី​ការ​ប្រកួត​ ។

ដោយ​សារ​តែ​ AT Madrid នៅ​សល់​សមាជិក​ត្រឹម​តែ​១០​នាក់​ដូចនេះ​ធ្វើ​ឲ្យ​ Barcelona ដែល​មាន​ប្រៀប​ជាង​បើក​ការ​វាយ​លុក​រហូត​តាម​បាន​ស្មើ​នៅ​នាទី​៦៣​ដោយ​កីឡាករ​ Suarez បន្ទាប់​មក​នៅ​នាទី​៧៤​កីឡាករ​ Suarez បន្ថែម​បាន​មួយ​គ្រាប់​ទៀត​ជួយ​ឲ្យ​ Barcelona ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​តែ​ម្ដង​ ។

សូម​ទស្សនា​ Highlight នៃ​ការ​ប្រកួត ៖

អត្ថបទ ៖ វិចទ័រ

  • AT Madrid នាំ​មុខ​មុន​តែ​ចុង​ក្រោយ​ Barcelona ជា​អ្នក​ឈ្នះ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:បច្ចេកវិទ្យា
Tags: