វិភាគ: ក្រុមហ៊ុនAppleកំពុង​ដើរ​ជាន់​ប្រវត្តិសាស្ត្រ​ច្រំដែល​របស់​ខ្លួន

នេះជាការវិភាគដែលរៀបរៀងដោយខេមបូមេក សម្រាប់ប្រិយមិត្ត។បើសិនជាលោកអ្នកជាអ្នកតាមដានប្រវត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាល្បីៗលើលោក អ្នកច្បាស់ជាមិនបានរំលងពីប្រវត្តិរបស់ក្រុមហ៊ុនApple ឡើយ។ ដោយសារតែវាជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេលើលោក ដូច្នេះមានមនុស្សជាច្រើនដែលស្វែងយល់ពីវា។

ងាកមកចាប់អារម្មណ៍ប្រវត្តិត្រួសៗរបស់Appleវិញ Apple បង្កើតឡើងដំបូងដោយលោកSteve Jobs និងមិត្តរបស់លោក។ក្រោយមកដោយសារតែលោក Steve Jobs ជាមនុស្សដែលម៉ឺងម៉ាត់ពេក គេក៏សម្រេចដកលោកចេញពីApple ដែលជាក្រុមហ៊ុនដែលលោកបង្កើតឡើងផ្ទាល់ដៃ។ក្រោយការចាកចេញរបស់Steve Jobs លោកក៏ទៅបង្កើតក្រុមហ៊ុនថ្មីមួយទៀត ហើយក៏ជោគជ័យ ចំណែកApple វិញក្រោយពីអវត្តមានSteve Jobs ក្រុមហ៊ុននេះក៏បរាជ័យយ៉ាងខ្លាំង។

ដល់ដំណាក់កាលចុងក្រោយគណៈកម្មការរបស់Apple ក៏សម្រេចទិញក្រុមហ៊ុនថ្មីរបស់លោកSteve Jobs ដើម្បីអោយSteve Jobs ចូលមកកាន់Apple វិញ ដោយគេយល់ឃើញថាមានតែSteve Jobs ប៉ុណ្ណោះដែលអាចដឹកនាំApple បាន។ ក្រោយពីការចូលកាន់ការងាររបស់Apple ក្រុមហ៊ុននេះក៏រីកចម្រើនឡើងវិញ រហូតជោគជ័យក្លាយជាក្រុមហ៊ុនលំដាប់ឈានមុខ។ ប៉ុន្តែវាពិតជាគួរអោយសោកស្ដាយក្រោយពេលលោកSteve Jobs ទទួលមរណភាពដោយជំងឺមហារីក ការដឹកនាំរបស់Apple ក៏ធ្លាក់មកកាន់CEO ថ្មីលោក Tim Cook។

ងាកមកមើលក្រោយការដឹកនាំរបស់លោកTim Cook វិញមិនមែនគាត់គ្មានសមត្ថភាពនោះទេ គាត់បានសម្រេចរឿងនិងភាពជោគជ័យជាច្រើនជូនApple ក្នុងរយះពេលប៉ុន្មានឆ្នាំនេះ ប៉ុន្តែបើយើងសង្កេតមើលទៅផលិតផលក្នុងពេលលោកTim Cook ដឹកនាំមិនមានភាពលេចធ្លោដូចពេលលោក Steve Jobs ទេ។ ផលិតផលApple ថ្មីៗតែងតែមានចំណុចខ្វះខាត ជាពិសេសគឺបច្ចេកវិទ្យាតែម្ដង គឺចាញ់គូរប្រជែងដ៏ទៃទៀតយ៉ាងខ្លាំង។ បើនិយាយពី iPhone វិញវាហាក់គ្មានអ្វីថ្មីឡើយពីមួយជំនាន់ទៅមួយជំនាន់។ លទ្ធផលចុងក្រោយនៅពេលនេះApple កំពុងតែចាញ់ប្រៀបគូរប្រជែងស្ទើរតែគ្រប់ផលិតផលផល ទាំង iPhone Macbook ដែលជាប្រភពចំណូលសុទ្ធតែបាត់បង់ទៅអោយគូរប្រជែងទាំងអស់។ បើនិយាយទៅ វាហាក់ដូចជាApple កំពុងដើរក្នុងពេលបរាជ័យដូចកាលពី១៣ឆ្នាំមុនអញ្ចឹងដែរ។

សរុបមកនេះគ្រាន់តែជាការសន្និដ្ឋានតាមការសង្កេតរបស់យើងទៅលើស្ថានភាពរបស់ Apple ប៉ុណ្ណោះ។ចំណែកការដែលApple ចង់ទាញយកប្រជាប្រិយភាពឡើងវិញ គិតថាវាមិនពិបាកដូចពីមុនទេ ដោយសារតែវាមានក្រេឌីតល្អស្រាប់ ដូច្នេះគ្រាន់តែវាបញ្ចេញផលិតផល ដែលមានលេចធ្លោជាងក្រុមហ៊ុនដទៃនោះ ជឿថាវានឹងឈានដល់ចំណុចដើមវិញមិនខាន៕

  • វិភាគ: ក្រុមហ៊ុនAppleកំពុង​ដើរ​ជាន់​ប្រវត្តិសាស្ត្រ​ច្រំដែល​របស់​ខ្លួន已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: