អស្ចារ្យ​មែន​ Neymar ស៊ុត​បាន​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជំនះ​យប់​មិញ

​កាល​ពី​យប់​មិញ​ក្លឹប​ FC Barcelona ដែល​ជា​ម្ចាស់​ផ្ទះ​បាន​បំបាក់​ក្រោម​ភ្ញៀវ​ Rayo Vallecano ឡើង​ស្ពឹក​មុខ​ដោយ​លទ្ធផល​៥​ទល់​នឹង​២​ ។

ហើយ​នៅ​ការ​ប្រកួត​អ្វី​ដែល​អស្ចារ្យ​ជា​ខ្លាំង​នោះ​គឺ​កីឡាករ​ Neymar ដែល​ជា​ខ្សែ​ប្រយុទ្ធ​ដ៏​ឆ្នើម​បាន​ស៊ុត​បញ្ចូល​ទី​សម្រេច​ដល់​៤​គ្រាប់​ម្នាក់​ឯង​ ដោយ​គ្រាប់ទាំង​នោះ​​កើត​ឡើង​នៅ​នាទី​ ( ២២ , ៣២ , ៦៩ នឹង​នាទី​ ៧០ ) ខណៈ​មួយ​គ្រាប់​ទៀត​របស់​ Barcealona គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Luis Suarez នៅ​នាទី​៧៧​ ។ ទោះ​ជា​យ៉ាង​ណា​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប Rayo​ក៏​អាច​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​ផង​ដែរ​គឺ​នៅ​នាទី​១៥​ដោយ​កីឡាករ​ Javier Rodrique និង​មួយ​គ្រាប់​ទៀត​នៅ​នាទី​៨៦​ដោយ​កីឡាករ​ Jozabed Ruiz ។

តោះ​សូម​ទស្សនា​ការ​ស៊ុត​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត​នេះ​ទាំង​អស់​គ្នា​ ៖

អត្ថបទ ៖ វិចទ័រ

  • អស្ចារ្យ​មែន​ Neymar ស៊ុត​បាន​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យជំនះ​យប់​មិញ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: