រូប​ថតPre Wedding ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​មួយ​សន្លឹក​កំពុង​តែ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​លេង​បណ្ដាញ​សង្គម Facebook

វាជារឿងដ៏កម្រមួយដែលអ្នកថតរូប Pre Wedding ទាំងឡាយចាប់អារម្មណ៍ក្នុងការផ្សារភ្ជាប់រូបថត Pre Wedding របស់ខ្លួនជាមួយនឹងអត្ថន័យអប់រំ។ ដោយភាគច្រើនពួកគេផ្ដោតតែលើភាពស្រស់ស្អាត ភាពស្និទ្ធស្នាល ក៏ដូចភាពផ្អែមល្ហែមនៃគូស្នេហ៍របស់ខ្លួនតែប៉ុណ្ណោះ។

ប៉ុន្តែគូស្នេហ៍មួយគូបានធ្វើឲ្យគ្រប់គ្នាសរសើរដោយបានសម្រេចចិត្តថតរូប Pre Wedding របស់ខ្លួនភ្ជាប់ទៅដោយអត្ថន័យអប់រំ ដោយរូបថតនេះគឺជាការច្នៃប្រឌិត ក៏ដូចជាថតដោយក្រុមការងាររបស់ FAST films&photography។

អ្វីដែលជាអត្ថន័យអប់រំនៅក្នុងរូបថតនេះគឺការថែរក្សាបរិស្ថាន, ដោយនៅក្នុងរូបថតគេសង្កេតឃើញគូស្នេហ៍មួយគូនេះយកសំរាមដាក់ចូលធុងសំរាម។ ដែលនេះគឺជាសារដាស់តឿនមួយទៅដល់ប្រជាជនទូទៅឲ្យបោះបង់ទម្លាប់ក្នុងការចោលសំរាមពាសវាលពាសកាល មកជាការដាក់ចូលទៅក្នុងធុងសំរាមត្រឹមត្រូវវិញ។

ក្រោយពីបង្ហោះរូបថតមួយសន្លឹកនេះអ្នកលេង Facebook ដែលមកពីមជ្ឈដ្ឋានទូទៅគ្រប់ជាន់ថ្នាក់បានបញ្ចេញនូវអារម្មណ៍កោតសរសើរពីភាពច្នៃប្រឌិតមួយនេះ។

ជាចុងក្រោយ ខេមបូមេក សូមជូនពរទៅដល់គូស្នេហ៍មួយគូនេះមានសុភមង្គលជារៀងរហូត ក៏ដូចជាជូនពរទៅក្រុមការងារ FAST films&photography ដែលមានគំនិតច្នៃប្រឌិតក្នុងការផ្សារភ្ជាប់រូបថត Pre Wedding ទៅនឹងការថែរក្សាបរិស្ថាន ឲ្យមានភាពជោគជ័យផងដែរ។

ចូលរួមថែរក្សាបរិស្ថានរបស់យើងទាំងអស់គ្នា !

ប្រភព ៖

  • រូប​ថតPre Wedding ដែល​បង្កប់​ដោយ​អត្ថន័យ​អប់រំ​មួយ​សន្លឹក​កំពុង​តែ​ទទួល​បាន​ការ​សរសើរ​ពី​អ្នក​លេង​បណ្ដាញ​សង្គម Facebook已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: