ហេតុ​អ្វី​តួ​អង្គ​ The Flash ក្នុង​រឿង​ JUSTICE LEAGUE ត្រូវ​បាន​ផ្លាស់​ប្ដូរ?

នៅពេលដែល Trailer ដំបូងនៃខ្សែភាពយន្ត JUSTICE LEAGUE ត្រូវបានបញ្ចេញជាសាធារណៈរួចមក អ្នកគាំទ្រខ្សែភាពយន្ត The Flash ក៏ដូចជាអ្នកគាំទ្រតារាសម្ដែង Grant Gustin មានអារម្មណ៍មិនសប្បាយចិត្តនៅពេលដែលឃើញតួអង្គ The Flash ត្រូវបានផ្លាស់ប្ដូរដោយតារាសម្ដែង Ezra Miller ទៅវិញ។

មិនត្រឹមតែប៉ុណ្ណោះសូម្បីតែតារាសម្ដែងលោក Stephen Amell ដែលដើរតួជា Arrow ក៏គិតថា តារាសម្ដែង Grant Gustin គួរតែសម្ដែងនៅក្នុងខ្សែភាពយន្តខ្នាតធំ Justice League ដែរ។ ដើម្បីដោះស្រាយនូវចម្ងល់របស់អ្នករាល់គ្នា អ្នកដឹកនាំរឿង Justice League លោក Zack Snyder ក៏បានចេញមុខធ្វើការបកស្រាយចំពោះមូលហេតុដែលលោកផ្លាស់ប្ដូរតួអង្គ The Flash ។

Grant Gustin (The Flash)

លោកបានធ្វើការបកស្រាយថា “ការផ្លាស់តួអង្គ The Flash នេះលោកបានគិតយ៉ាងម៉ត់ចត់បំផុត ហើយមានហេតុផល ២ យ៉ាងដែលធ្វើឲ្យលោកសម្រេចចិត្តយ៉ាងដូចនេះ” ៖

១. Justice League ដែលនឹងផលិតចេញមកនេះគឺបានជ្រើសរើសនូវផែនដីមួយផ្សេងទៀតដែល មិនមែនជាផែនដីដែល The Flash (Grant Gustin) រស់នៅ។ សម្រាប់អ្នកគាំទ្ររបស់ខ្សែភាពយន្តភាគទូរទស្សន៍ The Flash ប្រាកដជាដឹងរួចមកហើយថានៅក្នុងរឿង The Flash គឺបានបញ្ជាក់រួចមកហើយថា មានផែនដីជាច្រើន () ហើយ The Flash សម្រាប់ផែនដីនីមួយៗគឺខុសគ្នាទៀតផង។

២. ការផ្លាស់ប្ដូរតួអង្គ The Flash ក្នុងខ្សែភាពយន្ត Justice League គឺដើម្បីកុំឲ្យមានការប៉ះពាល់ដល់ភាពយន្តភាគទូរទស្សន៍ ព្រោះតារាសម្ដែង Grant Gustin ត្រូវរ៉ាប់រងការសម្ដែងភាពយន្តភាគទូរទស្សន៍នេះបន្ត ដែលវានឹងចាប់ផ្ដើមបញ្ចាំងនៅចុងឆ្នាំនេះហើយ ដូចនេះគេមិនមានពេលគ្រប់គ្រាន់សម្រាប់ Justic League នោះទេ ម្យ៉ាងវិញទៀត The Flash ( TV Show) រដូវកាលទី ៤ នេះគឺជាវគ្គ The Flash Point ដែល Barry Allen ( The Flash) ត្រលប់ទៅរកអតីតកាលហើយកែប្រែវា ដូចនេះបើសិនជាគេបង្ហាញខ្លួនក្នុង Justice league ខ្សែភាពយន្តនឹងមើលទៅមានភាពរញ៉េរញ៉ៃ។

ហេតុ​អ្វី​តួ​អង្គ​ The Flash ក្នុង​រឿង​ JUSTICE LEAGUE ត្រូវ​បាន​ផ្លាស់​ប្ដូរ?
Ezra Miller (The Flash)

លោក Zack Snyder ក៏បានបញ្ជាក់បន្ថែមផងដែរថា តារាសម្ដែង Grant Gustin គឺជាមនុស្សដែលមានសមត្ថភាពម្នាក់ ហើយគេគឺសាកសមសម្រាប់តួអង្គ The Flash លោកពេញចិត្តនឹងសមត្ថភាពរបស់គេ។ ដូចនេះគេនឹងនៅតែជា The Flash ដដែល ប៉ុន្តែសម្រាប់រឿង Justice league ភាគនេះ The Flash គឺ Ezra Miller៕

ហេតុ​អ្វី​តួ​អង្គ​ The Flash ក្នុង​រឿង​ JUSTICE LEAGUE ត្រូវ​បាន​ផ្លាស់​ប្ដូរ?

ទស្សនា Trailer របស់ Justice League ៖

  • ហេតុ​អ្វី​តួ​អង្គ​ The Flash ក្នុង​រឿង​ JUSTICE LEAGUE ត្រូវ​បាន​ផ្លាស់​ប្ដូរ?已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: