Di Maria រក​បាន​២​គ្រាប់​ឲ្យ​ PSG ទៀត​ហើយ​

កាល​ពី​យប់​មិញ​ខ្សែ​បម្រើ​សញ្ជាតិ​អាហ្សង់ទីន​កីឡាករ​ Angel Di Maria បាន​ស៊ុត​បញ្ចូល​ទី​បាន​២​គ្រាប់​រួម​ចំណែក​ជួយ​ឲ្យ​ PSG យក​ឈ្នះ​៥​ទល់​នឹង​១​លើ​ក្លឹប​ Angers ។

ដោយ​២​គ្រាប់​របស់​ Di Maria គឺ​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​៦២​និង​នាទី​៦៦​ ដោយ​ឡែក​ចំពោះ​៣​គ្រាប់​ទៀត​របស់​ PSG គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Zlatan Ibrahimovic នៅ​នាទី​៣២​ ដោយ​កីឡាករ​ Lucas Moura នៅ​នាទី​៤០​ និង​មួយ​គ្រាប់​ទៀត​ដោយ​កីឡាករ​ Van der Wiel នៅ​នាទី​៥៤​ ។ ដោយ​ឡែក​១​គ្រាប់​របស់​ក្លឹប Angers ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Pierrick Capelle នៅ​នាទី​៥៩​ ។

1 នៃ 4

បើ​គិត​ទាំង​២​គ្រាប់​យប់​មិញ​ Di Maria បាន​ស៊ុត​បញ្ចូល​ទី​បាន​៩​គ្រាប់​ឲ្យ​ PSG ហើយ​ក្នុង​ការ​បង្ហាញ​ខ្លួន​២០​ប្រកួត​កន្លង​មក​ ។ ដែល​ឃើញ​ថា​បើ​យើង​ប្រៀប​ធៀប​នឹង​ស្ថិតិ​កាល​គេ​នៅ​ Man Utd គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ ដោយ​ក្នុង​ការ​បង្ហាញ​ខ្លួន​៣២​ប្រកួត​គេ​អាច​ស៊ុត​បញ្ចូល​ទី​បាន​តែ​៤​គ្រាប់​ប៉ុណ្ណោះ​ ។

អត្ថបទ ៖ វិចទ័រ

  • Di Maria រក​បាន​២​គ្រាប់​ឲ្យ​ PSG ទៀត​ហើយ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កំសាន្ត
Tags: