Messi ស៊ុត​បាន​ Hat-trick ជួយ​ Barcelona ឡើង​កំពូល​តារាង​បណ្ដោះ​អាសន្ន​

ក្នុង​ប្រកួត​កាល​ពី​យប់​មិញ​ក្លឹប​ Barcelona បាន​យក​ឈ្នះ​យ៉ាង​ចាស់​ដៃ​ដោយ​លទ្ធផល​៤​ទល់​នឹង​០​លើ​ក្លឹប​ Granada ។

ដោយ​៤​គ្រាប់​ Barcelona រក​បាន​ដោយ​កីឡាករ​ Lionel Messi ចំនួន​៣​គ្រាប់​ម្នាក់​ឯង​នៅ​នាទី​ ( ៨,១៤និង​នាទី​៥៨​ ) ដោយ​ឡែក​មួយ​គ្រាប់​ទៀត​របស់​ក្រុម​ Barcelona គឺ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Neymar នៅ​នាទី​ទី​៨៣​ ។

ក្រោយ​ជ័យជំនះ​ក្លឹប​ Barcelona ឡើង​ទៅ​ឈរ​កំពូល​តារាង​នៃ​ក្របខ័ណ្ឌ​ La Liga បណ្ដោះ​អាសន្ន​រង់​ចាំ​មើល​ការ​ប្រកួត​របស់​ At Madrid ទល់​នឹង​ Celta Vigo នៅ​ថ្ងៃ​ស្អែក​ ។ បើ​សិន​ជា​ At Madrid ឈ្នះ​ពួក​គេ​នឹង​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង​វិញ​ ដោយ​សារ​តែ​ At Madrid ចាញ់​ Barcelona តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ ។

អត្ថបទ ៖ វិចទ័រ

  • Messi ស៊ុត​បាន​ Hat-trick ជួយ​ Barcelona ឡើង​កំពូល​តារាង​បណ្ដោះ​អាសន្ន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: