ចាប​កន្លង់​ខ្នង​ក្រហម ជាទូទៅ​មាន​ស្ទើ​គ្រប់​ទីកន្លែង​ និពន្ធដោយ : ថ្មីៗ       October-02-2016, 5:30 pm         55

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ចាប​កន្លង់​ខ្នង​ក្រហម ជាទូទៅ​មាន​ស្ទើ​គ្រប់​ទីកន្លែង​​ចាប​កន្លង់​ខ្នង​ក្រហម គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ ដែល​បក្សី​ឈ្មោល ខ្នង​មាន​ពណ៌​ក្រហម​ចាស់​ពី​គល់​ចំពុះ​រហូតដល់​គល់​កន្ទុយ ចំហៀង​ក្បាល និង​ចំ​ចំហៀង​ទ្រូង​ពណ៌​ខ្មៅ ស្លាបមាន​ពណ៌​ខៀវចាស់​។

ដោយឡែក​បក្សី​ញី​វិញ ផ្នែក​ខ្នង​មាន​ពណ៌​ត្នោត​ខ្ចី​ដោយ​ចុង​ខ្នង និង​លើ​គល់​កន្ទុយ​ពណ៌​ក្រហម​។ ចំពោះ​បក្សី​នេះ នៅពេល​មិនទាន់​ពេញវ័យ នៅ​គល់​ចំពុះមាន​ពណ៌​ក្រហម ចុង​ខ្នង​និង​លើ​គល់​កន្ទុយ​មាន​ពណ៌​លឿង​។ បន្ថែម​ពីនេះ វា​គឺជា​ប្រភេទ​បក្សី​តូច​ដែល​សម្បូរ​រស់នៅ​តាម​តំបន់​ព្រៃរបោះ ជាយព្រៃ​ស្រោង តំបន់កសិកម្ម និង​វាលលំហ ថែមទាំង​តាម​សួនច្បា កណ្ដាល​ទីប្រជុំជន និង​ទីក្រុង​ក៏មាន​ផងដែរ​។ ចាប​កន្លង់​ខ្នង​ក្រហម ជាទូទៅ​មាន​ស្ទើ​គ្រប់​ទីកន្លែង និង​មាន​វត្តមាន​ពេញ​មួយឆ្នាំ ហើយ​ធ្វើ​ការបន្ត​ពូជ ចាប់ពី​ខែមករា ដល់​ខែសីហា និង​មាន​ពង​ចំនួន ២ ទៅ​៣ ក្នុង​មួយ​រដូវ​៕

​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​