ប្រោ​ន​កាហ្វេ​មកដល់​ទឹកដី​សៀមរាប​ហើយ​! និពន្ធដោយ : ថ្មីៗ       October-02-2016, 5:41 pm         52

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ប្រោ​ន​កាហ្វេ​មកដល់​ទឹកដី​សៀមរាប​ហើយ​!Brown Roastery Siem Reap ជា​សាខា​ថ្មី​បំផុត​ទី​១៣​របស់​ប្រោ​ន ស្ថិតនៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៦ នឹង​បើក​បម្រើ​សេវាកម្ម​កាហ្វេ​ដល់​អតិថិជន​នៅ​ថ្ងៃទី​០១ ខែតុលា ២០១៦ នេះ​

​បន្ថែម​ពីលើ​ភេសជ្ជៈ​ដ៏​សម្បូរបែប ព្រមជាមួយ​ជំនាញ​ឆុង​កាហ្វេ​យ៉ាង​ប៉ិនប្រសព្វ​របស់​បុគ្គលិក ប្រោ​ន​ក៏មាន​ជា​ស្រ​ឡាយ​មុខម្ហូប​ជាច្រើន​មុខ (Concept បែប BROWN Roastery) ដែលមាន​រសជាតិ​រស​ជាតិ​ឈ្ងុយឆ្ងាញ់​ខុសប្លែក​ពី​គេ អម​ជាមួយនឹង​ការ​រចនា​ហាង​ដែល​យក​លំនាំ​តាម​ក្បាច់ចម្លាក់​របស់​ខ្មែរ លាយ​ផ្សំ​ជាមួយ​រចនាបថ​បែប​ទំនើប នឹងធ្វើ​ឲ្យ​អ្នក​ដែល​ចូលមក​សាក​រសជាតិ​នៅ​ប្រោ​ន​មាន​អារម្មណ៍​ស្រស់ថ្លា​។ ក្រោ​ពីនេះ​បើតាម​ម៉ាឃីតធីង​ប្រចាំ​ប្រោ​ន​កាហ្វេ​បាន​ឲ្យ​ដឹងថា​ប្រោ​ន​នឹង​បង្កើត​កម្មវិធី​បង្ហាញ​ជំនាញ​ឆុង​កាហ្វេ​របស់ខ្លួន​ជាទី​២ ក្នុងកំឡុងពេល Soft Opening (​លើក​ទី​១​នៅ​ប្រោ​ន​រ៉េ​ន​ទ្រី​) ដែល​នឹងធ្វើ​ក្នុង​ទីតាំង​ហាង Brown Roastery Siem Reap ផ្ទាល់​។​

​ជាមួយនឹង​បច្ចេកវិទ្យា​ពិសេស អតិថិជន Brown Roastery Siem Reap ក៏​អាច​ប្រើ​នូវ Brown Card បាន​ផងដែរ ដែល​រាល់​ការទិញ​ភេសជ្ជៈ​ដោយ​ប្រើ Brown Card អតិថិជន​នឹង​ទទួលបាន​ពិន្ទុ​។ ក្នុងកំឡុងពេល Soft Opening នេះ Brown Card = $3.99 តែប៉ុណ្ណោះ​។​
ប្រោ​ន​កាហ្វេ​មកដល់​ទឹកដី​សៀមរាប​ហើយ​! និពន្ធដោយ : ថ្មីៗ       October-02-2016,  5:41 pm         52

ប្រោ​ន​កាហ្វេ​មកដល់​ទឹកដី​សៀមរាប​ហើយ​! និពន្ធដោយ : ថ្មីៗ       October-02-2016,  5:41 pm         52