តោះ​រៀន ធ្វើប្រហិតសាច់គោឆ្ងាញ់ និងងាយស្រួលធ្វើ‬បំផុត ដើម្បី​រក្សា​សុខភាព

ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ​យើង​សង្កេត​ឃើញ​ថា​ មាន​មនុស្ស​ជា​ច្រើន​ពេញ​និយម​បរិភោគ​ប្រហិត ជាពិសេស​ប្រហិត​សាច់​គោ​គឺ​ជាទី​ពេញ​និយម​សំរាប់​អ្នក​បរិភោគ​មិន​ថា​ក្មេង យុវវ័យ ឬ​ចាស់ៗ​នោះ​ទេ​គឺ​តែង​ញាំុ​។

កន្លែង​ដែល​ពេញ​និយម​សំរាប់​អ្នក​បរិភោគ​មាន​ដូចជា​ហាង​គុយទាវ ហាង​លក់​ស៊ុប ឬ​តាម​ហាង​នានា​ក្នុង​ប្រទេស​កម្ពុជា។ ក៏​ប៉ុន្តែ​យើង​មិន​បាន​ដឹង​ច្បាស់​ពី​ប្រភព​របស់​ប្រហិត​នោះ​ទេ សព្វ​ថ្ងៃនេះ​មិន​ដឹង​ថា​ប្រហិត​សាច់គោ​ធ្វើ​ដោយ​ហាង​ផ្ទាល់ ឬ​ធ្វើ​នៅ​កន្លែង​ណា ផលិត​នៅ​ក្រុមហ៊ុន​មួយ​ណា​ នាំ​ចូល​មក​ពីណា​នោះ​ទេ​។ ថ្ងៃនេះ​មិត្ត​ម្នាក់​ក្នុង​ប្រព័ន្ធ​សង្គម​ FACEBOOK​ សូម​ចែក​រំលែក​បទពិសោធន៍​នៃ​ពិធី​ធ្វើ​ប្រហិត​សាច់គោ​ដោយ​ខ្លួន​ឯង​ហើយ​មាន​រស់​ជាតិ​ឆ្ងាញ់​។

គ្រឿងផ្សំ:

+ សាច់គោ 350 g អាច​ប្រើ​សាច់​គោ​កិន​ស្រាប់ (Lucky Supermarket)
+ម្សៅ​ពោត​ 2 ស្លាប​ព្រា​បាយ
+ ទឹកត្រី 2 ស្លាប​ព្រា​បាយ
+ ម្សៅស៊ុប ½ស្លាប​ព្រា​កាហ្វេ
+ អំបិល ½ស្លាប​ព្រា​កាហ្វេ
+ baking powder ½ស្លាប​ព្រា​កាហ្វេ (ម្សៅ​ដុត​នំ)
+ ម្រេច​

វិធី​ធ្វើ:

– សាច់​និង​គ្រឿង​ទាំងអស់​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កិន​សាច់ កិន​រហូត​ដល់​សាច់​ស្វិត​ល្អ។
– យក​សាច់​ចេញ​រួច​ដាក់​ចូល​ថង់​ប្លាស្ទិក​ ។ កាត់​ក្បាល​ថង់​តូច​ល្មម​ដើម្បី​ច្របាច់​ប្រហិត​ចេញ​ឲ្យ​មូល​ល្អ​ហើយ​ជា​វិធី​             ដែល​ងាយ​ស្រួល​។
– ក្នុង​អំឡុង​ពេល​ច្របាច់​ប្រហិត ដាក់​ទឹក​ដាំ​ឲ្យ​ពុះ​ដាក់​អំបិល ស្ករ, រួច​ភ្លក្ស រស​ជាតិ​ល្មម​គឺ​បាន​ហើយ។ (វិធី​នេះ​មិន​ធ្វើ​           ឲ្យ​សាច់​គោ​សាប​ពេល​ស្រុះ​រួច​) ។ ទឹក​ពុះ​ដាក់​សាច់​គោ​ចូល​ចម្អិន​ 5 នាទី រួច​ដួល​ចេញ។
– ប្រសិន​បើ​ធ្វើ​ទុក​ញាំ​ពេល​ដួល​ចេញ​ដាក់​ចូល​ទៅ​ក្នុង​ចាន​ទឹក​ត្រជាក់ រួច​ដាក់​ចូល​ថង់​ឬ​ប្រអប់។ ដាក់​ចូល​ទូរ​ទឹកកក​           ប្រសិន​បើ​អ្នក​ចង់​ទុក​រយៈពេល​យូរ​ជាង​នេះ​។

ចំណាំ:

– ទិញ​សាច់​គោ​កិន​ស្រាប់​យក​សាច់​មាន​ជាតិ​ខ្លាញ់ 15% ឬ​ជាតិ​ខ្លាញ់​ច្រើន​ជាង​នេះ​នឹង​មាន​រសជាតិ​ប្រសើរ​ល្អ។                   ប្រសិន​បើក​ទិញ​សាច់​ដោយ​ខ្លួន​ឯង​កិន​នោះ​អ្នក​គួរ​តែ​ជ្រើសរើស​យក​សាច់​ដែល​មាន​ជាតិ​ខ្លាញ់​ សរសៃ​យក​មក​ធ្វើ​           ប្រហិត​បាន​ឆ្ងាញ់។
– យើង​អាច​ច្របាច់​ដោយ​ដៃ​ឬ​នៅ​ក្នុង​ថង់​ប្លាស្ទិក​ក៏​បាន​តាម​ចំណង់ចំណូលចិត្ត ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រើ​ថង់​ងាយ​ស្រួល​ជាង​           ធ្វើ​ទៅ​វា​មូល​ល្អ។

ថ្ងៃនេះ​យើង​សង្ឃឹម​ថា​មិត្តភ័ក្ដិ​ទាំងអស់​គ្នា​មិន​ខកបំណង​ ជាមួយ​និង​ពិធី​ធ្វើ​ប្រហិត​ដ៏​ល្អ និង​ជា​បទពិសោធន៍​ និង​ចំណេះដឹង​មួយ​សំរាប់​ប្រិយមិត្ត​ទាំងអស់​គ្នា។ សូម​កុំ​ឲ្យ​ខកខាន​សំរាប់​មេផ្ទះ​ឬ​បុរស​ដែល​ចូលចិត្ត​ធ្វើម្ហូប​រៀន​ធ្វើ​ប្រហិត​សាច់គោ​ទាំងអស់ ៕
អត្ថបទដោយៈ 
ប្រភព៖

  • តោះ​រៀន ធ្វើប្រហិតសាច់គោឆ្ងាញ់ និងងាយស្រួលធ្វើ‬បំផុត ដើម្បី​រក្សា​សុខភាព已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:វីដេអូ
Tags: