ក្លិប​ Arsenal បាន​ធ្វើ​ពិធី​សម្ពោធ​អាវ​ថ្មី​របស់​ខ្លួន​នៅ​សាំងហ្គាពួ

Singapore : កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​នេះ​ក្លិប​ Arsenal បាន​ធ្វើ​ពិធី​សម្ពោធ​អាវ​ថ្មី​សម្រាប់​ពាក់​នៅ​ពេល​ប្រកួត​ក្រៅដី​នៅ​រដូវកាល​២០១៥-២០១៦​ ចំពោះ​មុខ​អ្នក​គាំទ្រ​ដែល​ជា​ជន​ជាតិ​សាំងហ្គាពួ​ដ៏​ច្រើន​កុះករ​ ។

អាវ​ប្រភេទ​ថ្មី​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន​ Puma ដោយ​វា​មាន​ពណ៌​ទឹកមាស​ និង​មាន​ក្រឡា​រាង​ជា​ចតុកោណ​ស្មើ​ ។ ការ​ដាក់​បង្ហាញ​អាវ​ប្រភេទ​ថ្មីនេះ​គឺ​ស្រប​ពេល​ដែល​ក្លិប​ Arsenal ត្រូវ​មក​ប្រកួត​ Barclay Asia Trophy នៅ​ក្នុង​ប្រទេស​សាំងហ្គាពួនេះ​តែ​ម្តង​ ដែល​ការ​ប្រកួត​ដំបូង​ Arsenal​ និង​ត្រូវ​ជួប​ជាមួយ​ Singapor XI នៅ​ថ្ងៃ​នេះ​តែ​ម្តង​​ ៕

ប្រភព ៖  & 
ប្រែសម្រួល​ដោយ ៖ វិចទ័រ

  • ក្លិប​ Arsenal បាន​ធ្វើ​ពិធី​សម្ពោធ​អាវ​ថ្មី​របស់​ខ្លួន​នៅ​សាំងហ្គាពួ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: