ហេតុអ្វី​បាន​ជា​អ្នក​រួញ​ពេល​រងា ?(ផល​ប្រយោជន៍​នៃ​ការ​រួញ​ដែល​អ្នក​គួរ​ដឹង​)

អ្នក​ដែល​ឆ្ងល់​ទេ​ថា​ ហេតុ​ដូចម្ដេច​បាន​ជា​អ្នក​រួញ​ពេល​ស្ថិត​ក្នុង​តំបន់​សីតុណ្ហភាព​ទាប​ ឬ​ត្រជាក់​ ?ហើយ​ការ​ដែល​វា​រួញ​ខ្លី​បែប​នេះ​មិន​មែន​វា​ចេះ​តែ​កើត​ឡើង​ដោយ​គ្មាន​ហេតុ​ផល​នោះ​ទេ​ គឺ​មាន​មូលហេតុ​ និង​ ផល​ប្រយោជន៍​របស់​វា​ច្បាស់លាស់​ ៖ គោល​បំណង​រក្សា​សីតុណ្ហភាព​ដ៏​ប្រសើរ​មួយ​នៅ​ក្នុង​ពងស្វាស​ ​ដើម្បី​ធានា​នូវ​ការ​​ផលិត​មេ​ជីវិត​ឈ្មោល​ ​។

ហេតុអ្វី​បាន​ជា​អ្នក​រួញ​ពេល​រងា ?(ផល​ប្រយោជន៍​នៃ​ការ​រួញ​ដែល​អ្នក​គួរ​ដឹង​)
ចំពោះ​ប្រុស​ៗ​អ្នក​ប្រាកដ​ជា​ធ្លាប់​បាន​ជួប​នូវ​ស្ថានភាព​បែប​នេះ​ ពោល​គឺ​នៅ​ពេល​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ សរីរាង្គ​​ភេទ​របស់​អ្នក​ ចាប់​ផ្ដើម​រួញ​ខ្លី​ ។ ការ​រួញ​បែប​នេះ​គឺ​ប្រព័ន្ធ​​រាង​កាយ​ខ្លួន​យើង​ម្នាក់​ៗ ​ធ្វើ​ឡើង​ដើម្បី​រក្សា​សីតុណ្ហភាព​ក្នុង​ពង​ស្វាស​របស់​អ្នក​ ដែល​ពង​ស្វាស​នេះ​មាន​តួនាទី​ផលិត​​កាម៉ែត្រ​ឈ្មោល(មេ​ជីវិត​ឈ្មោល) ​ដែល​យើង​ហៅ​ថា​ ស្ពែម៉ាតូសូអ៊ីត​ ។​ ហើយ​ចលនការ​ដែល​បង្ក​បង្កើត​ស្ពែម៉ាតូសូអ៊ីត​នេះ​វា​ត្រូវ​ការ​សីតុណ្ហភាព​មួយ​ដែល​សមស្រប​ គឺ​ មិន​ក្ដៅ​ពេក​ និង​ មិន​ត្រជាក់​ពេក ។​ កាល​ណា​ដែល​មាន​សីតុណ្ហភាព​មិន​សមស្រប​ល្អ​ណា​មួយ​ ការ​បង្កើត​កាម៉ែត្រ​នេះ​ក៏​មិន​សូវ​មាន​ប្រសិទ្ធភាព​ប៉ុន្មាន​ដែរ​ ។​

ជា​ធម្មតា​ពងស្វាស​របស់​អ្នក​ស្ថិត​នៅ​ខាង​ក្រៅ​​ ខុស​ពី​សរីរាង្គ​ដទៃ​ទៀត​ ដែល​ការ​ស្ថិត​នៅ​ខាង​ក្រៅ​នេះ​ជួយ​អោយ​វា​មាន​សីតុណ្ហភាព​ទាប​ជាង​ក្នុង​ខ្លួន​បន្តិច​​ ដែល​​អំណោយ​ផល​ដល់​ការ​ផលិត​មេ​ជីវិត​ថ្មី​ៗ​បន្ត​ទៀត ។​ ​ហើយ​នៅ​ពេល​ដែល​ត្រជាក់​ ប្រព័ន្ធ​រាង​កាយ​ដ៏​ឆ្លាត​របស់​​អ្នក​ដឹង​ថា​គួរ​ធ្វើ​អ្វី ដើម្បី​រក្សា​​ការ​ផលិត​មេ​ជីវិត​អោយ​បាន​ល្អ​​, ជាក់​ស្ដែង​នៅ​ពេល​រងា​ វា​ធ្វើ​អោយ​មាន​ការ​កន្ត្រាក់​សាច់​ដុំ​ Cremaster និង​ សាច់​ដុំ​Dartos ទាញ​យក​ពង​ស្វាស​អ្នក​មក​នៅ​ជិត​ក្នុង​ខ្លួន​(ប្រឹង​ទាញ​ចូល​ក្នុង​)​ និង​ ទាញ​ស្បែក​ជុំ​វិញ​ពង​ស្វាស​អោយ​រួញ​នៅ​សល់​ផ្ទៃ​តូច​ ដើម្បី​បង្ក​ការ​បាត់​បង់​កម្ដៅ​កាន់​តែ​ច្រើន​ ។​

ហេតុអ្វី​បាន​ជា​អ្នក​រួញ​ពេល​រងា ?(ផល​ប្រយោជន៍​នៃ​ការ​រួញ​ដែល​អ្នក​គួរ​ដឹង​)

ប្រែ​សម្រួល​ដោយ​ ៖ Limbique

  • ហេតុអ្វី​បាន​ជា​អ្នក​រួញ​ពេល​រងា ?(ផល​ប្រយោជន៍​នៃ​ការ​រួញ​ដែល​អ្នក​គួរ​ដឹង​)已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:កីឡា
Tags: