តើអ្នកដឹងថា «ផ្លែអូលីវ» ល្អយ៉ាងណាសម្រាប់សុខភាព ?

6 Videos


ពិតហើយមនុស្សមួយចំនួនពិតជាមិនបានដឹងពីគុណសម្បត្តិនៃផ្លែអូលីវចំពោះសុខភាពនោះទេ ។ ផ្លែប្រភេទនេះពិតជាពិបាកក្នុងការរកទិញ ។ ប៉ុន្តែនៅតាមហាងទំនើបមួយចំនួននិងក្នុងកម្មវិធីពិសាម្ហូបប៊ូហ្វេខ្លះគេក៏មានរៀបចំដាក់ឲ្យមានផ្លែអូលីវនេះនៅក្នុងអាហារផងដែរ ។ទោះជាយ៉ាងនេះក្តីអ្នកគួរស្វែងយល់ពីគុណសម្បត្តិខ្លះៗរបស់ផ្លែឈើប្រភេទនេះទាក់ទងនឹងចំពោះសុខភាពដូចខាងក្រោម៖

១. ល្អសម្រាប់សុខភាពបេះដូង : ព្រោះវាសម្បូរដោយវីតាមីន E និងអាស៊ីដខ្លាញ់មួយប្រភេទមិនប៉ះពាល់ដល់បេះដូងនោះទេ ហើយវាក៏ជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលបានថែមទៀតផង។ វាក៏សម្បូរដោយសារធាតុប្រឆាំង អុកស៊ីដកម្ម និងជួយពង្រឹងការផលិតពណ៌សម្រាប់ស្បែកនិងសម្បូរជាតិដែកច្រើន ។

២. ការពារមិនឲ្យកើតជំងឺមហារីក : បើអ្នកអាចរកផ្លែអូលីវខ្មៅមកពិសារបាននោះវារឹតតែប្រសើរបំផុត ព្រោះវាមានផ្ទុកសារធាតុប្រឆាំងរ៉ាឌីកាល់សេរីខ្ពស់បំផុតវាជួយពង្រឹកនិងចិញ្ចឹមកោសិកាក្នុងរាងកាយឲ្យរឹងមាំក្រៅពីនេះវាក៏ជួយបង្កើនថាមពលទៅពង្រឹង DNA នៃកោសិកាដែលខូចនិងរាំងស្ទះមិនអោយកោសិកាមហារីកវិវឌ្ឈបន្តទៅមុខទៀត។ ហើយបើតាមការសិក្សាបានអោយដឹងដែរថាបើសិនជាអ្នកពិសារលាយជាមួយប្រេង អូលីវស្រស់ វារឹតតែជួយកាត់បន្ថយអត្រាប្រឈមកើតជំងឺមហារីកពោះវៀនបានដ៏មានប្រសិទ្ធភាព ។

៣. ពង្រឹងជាលិកាឆ្អឹង : ដោយសារវីតាមីន E និងសារធាតុប៉ូលីហ្វេណុល (polyphenols) ក្នុងផ្លែអូលីវខ្មៅអាច ជួយពង្រឹងជាលិកាខួរឆ្អឹង និងកាត់បន្ថយបញ្ហារលាកសន្លាក់ឆ្អឹងនិងជំងឺពុកឆ្អឹងបានព្រោះមនុស្សភាគច្រើន ច្រើនមានផ្ទុកសារធាតុរា៉ឌីកាលសេរីច្រើន ប៉ះពាល់ដល់សុខភាពឆ្អឹងនិងកង្វះជាតិប្រេងទៅសម្រួលចលនាបត់ចុះឡើងនៃសន្លាក់ឆ្អឹង ។

៤. ពង្រឹងសុខភាពភ្នែក : ផ្លែអូលីវខ្មៅនៅតែល្អសម្រាប់ពង្រឹងសុខភាពភ្នែកព្រោះវាសម្បូរវីតាមីន A ពិសេស អាចបំផ្លែងទៅជាសារធាតុពិសេសជួយពង្រឹងសុខភាពប្រស្រីភ្នែកនិងជួយដល់សមត្ថភាពភ្នែកធ្វើការចែកពណ៌បាន ច្បាស់ល្អ រវាងពណ៌ស្រាលខ្លាំងនិងដិតខ្លាំង។ សូម្បីតែនៅពេលយប់ក៏វាអាចជួយឲ្យភ្នែកមុតខ្លាំងមើលធ្លុះស្បៃងងឹត។ ក្រៅពីនេះវាក៏ជួយកាត់បន្ថយមិនអោយឈានទៅកើតជំងឺភ្នែកឡើងបាយ ជំងឺប្រែងចាក់ភ្នែក និងបញ្ហាចក្ខុប្រសាទផ្សេងៗ ៕ សុផល