លោក ប្រាក់ សុខុន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​រុស្ស៊ី ២​ថ្ងៃ​ និពន្ធដោយ : ថ្មីៗ       October-02-2016, 9:30 pm         181

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក ប្រាក់ សុខុន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​រុស្ស៊ី ២​ថ្ងៃ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស។ រូបថត Xinhuaភ្នំពេញ​៖ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ពីថ្ងៃ​ទី​៣ ដល់​ថ្ងៃទី​៤ តុលា​។ នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក ប្រាក់ សុខុន និង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក Sergey Larov រដ្ឋមន្ត្រី​ក្រសួងការបរទេស​រុស្ស៊ី ដើម្បី​ផ្លាស់ប្ដូរ​ទស្សន​គ្នា ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី ព្រមទាំង​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​ផងដែរ​។​

​ជាមួយគ្នានេះ​លោក ប្រាក់ សុខុន ក៏​នឹង​ប្រជុំ​ជាមួយ​លោក Nikolay NIKIFOROV រដ្ឋមន្ត្រីក្រសួង​ទូរគមនាគមន៍ និង​ព័ត៌មាន​នៃ​សហព័ន្ធរុស្ស៊ី ក្នុង​ក្រម​ខណ្ឌ​សហប្រធាន​កិច្ចប្រជុំ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី ស្តីពី​កិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ដ្រ និង​បច្ចេកទេស ដោយ​ភាគី​ទាំងពីរ​ពិភាក្សា​អនុវត្តន៍​សេចក្ដីសម្រេច​នានា​របស់​សម័យប្រជុំ​លើក​ទី​៩ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​កម្ពុជា​-​រុស្ស៊ី​៕