ហេតុផលសុខភាព ៧ យ៉ាងដែលអ្នកត្រូវការស៊ិច

6 Videos


ស៊ិចពិតជាអស្ចារ្យ អាចធ្វើឱ្យស្បែកថ្លា អារម្មណ៍ល្អ កាត់បន្ថយការប្រឈមនឹងជំងឺមហារីក បេះដូង និង ជំងឺគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត តើអ្នកជឿដែរឬទេ? ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវជាច្រើន បានបង្ហាញ និង រៀបរាប់អំពីអត្ថប្រយោជន៍នៃស៊ិចចំពោះសុខភាព ហើយភាគច្រើន គឺពាក់ព័ន្ធនឹងអារម្មណ៍រំភើបនៅពេលរួមភេទ ដោយមិនប្រកាន់ថាអ្នកមានដៃគូ ឬ ជួយខ្លួនឯងនោះទេ ។

១. ជួយពង្រឹងសុខភាពបេះដូង ៖ ស៊ិចប្រៀបដូចជាលំហាត់ប្រាណ ការធ្វើចលនានៃរាងកាយ ដែលជួយឱ្យសុខភាពបេះដូងល្អប្រសើរឡើង ។ តាមការស្រាវជ្រាវ បានបង្ហាញថាអត្រាប្រឈមនឹងការស្លាប់ដោយសារជំងឺបេះដូង ដូចជា ស្ត្រូក ឬគាំងបេះដូងធ្លាក់ចុះ ទៅតាមកំណើនប្រេកង់នៃអារម្មណ៍រំភើបនៅពេលមានស៊ិច ។ ចំពោះការព្រួយបារម្ភថា ស៊ិចអាចធ្វើឱ្យងាយនឹងគាំងបេះដូង ដែលតាមពិតទៅការគាំងបេះដូងដោយសារស៊ិចបណ្តាលមកពីការប្រើកម្លាំងខ្លាំងពេក ដូចនេះ គួរកុំប្រើកម្លាំងខ្លាំងពេក ប្រើត្រឹមកម្រិតស្មើនឹងអ្នករត់កីឡា ៤ ទៅ ៦ ម៉ាយ ក្នុងមួយម៉ោង ជាការគួរ ។

២. បន្ធូរអារម្មណ៍ ៖ តាមការស្រាវជ្រាវបានបង្ហាញថា ការសំឡឹងមើលមនុស្សដែលអ្នកស្រលាញ់ពេញចិត្ត តិច ឬ ច្រើន គឺពិតជាអាចបន្លប់ការឈឺចាប់ផ្លូវចិត្ត និង បន្ធូរភាពតានតឹងពីក្នុងអារម្មណ៍បាន ។ ដូចគ្នាដែរ នៅពេលរួមរ័ក្សជាមួយដៃគូ អ្នកនឹងបានធូរស្បើយផ្លូវចិត្ត និង មានភាពរីករាយឡើងវិញ ដូចនេះ កុំភ្លេចសំឡឹងមុខដៃគូ ហើយប្រសិនបើមានពេលស្មុគស្មាញរហូតមិនចង់មានស៊ិច គួរគិតដល់កត្តានេះ ថាមិនត្រូវស៊ិចអាចកែខៃបាន ។

៣. កាត់បន្ថយស្ត្រេស៍ ៖ ការរួមភេទផ្តល់នូវអត្ថប្រយោជន៍សុខភាពមួយទៀតគឺកាត់បន្ថយស្ត្រេស៍ ប្រហាក់ប្រហែលនឹងការទទួលទានអាហារផ្អែមដែរ ហើយនេះបណ្តាលមកពីផ្នែករីករាយនៃខួរក្បាលត្រូវបានរំញោច ។

៤. ការពារជំងឺមហារីក ៖ សម្រាប់បុរស ការរួមភេទអាចនឹងជួយកាត់បន្ថយការប្រឈមនឹងជំងឺមហារីកប្រូស្តាត ក្នុងសមាមាត្រទៅនឹងការមានអារម្មណ៍រំភើបនៅពេលរួមភេទ ។

៥. គេងលក់ស្រួល ៖ ទោះជាពុំមានអ្នកជំនាញណាហ៊ានអះអាងថាស៊ិចជួយឱ្យដំណេកលង់លក់ស្រួលក៏ដោយ ក៏ជាក់ស្តែងតាមមតិ និងបទពិសោធន៍ភាគច្រើន អាចបញ្ជាក់បានថាស៊ិចគឺជាបច្ច័យដល់ការគេង ហេតុនេះហើយទើបអ្នកអាចគេងលក់ភ្លាមៗបន្ទាប់ពីរួមរ័ក្សជាមួយដៃគូហើយ ។

៦. អារម្មណ៍ល្អ ៖ ការរួមភេទជួយសម្រួលអារម្មណ៍ និងផ្លូវចិត្តរបស់ដៃគូទាំងសងខាង ព្រោះសារធាតុគីមីម្យ៉ាងត្រូវបានបញ្ចូនរំញោចដល់សរសៃប្រសាទ ធ្វើឱ្យអារម្មណ៍បានប្រសើរឡើង ។ លើសពីនេះ ការបាននៅជិតស្និទ្ធជាមួយនឹងមនុស្សដែល អ្នកពេញចិត្ត ដោយការទុកចិត្តគ្នា និង យកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក ក៏ជួយឱ្យអារម្មណ៍ល្អឡើងវិញដែរ ។

៧. ស្បែកភ្លឺរលោង ៖ មិនចាំបាច់ចម្លែកចិត្តទេនៅពេលព្រឹកខ្លះ អ្នកភ្ញាក់ពីគេងស្រាប់តែសម្គាល់ឃើញថាស្បែកសភ្លឺថ្លាខុសប្រក្រតី! ស៊ិចក៏ជួយឱ្យអ្នកសាច់ចាំមិនងាយចាស់ដែរ ។ ស្បែកភ្លឺរលោងសបែបនេះ បណ្តាលមកពីកត្តាគួបផ្សំគ្នានៃលទ្ធផលក្រោយការរួមភេទ ដូចជា ការបាត់ស្ត្រេស៍ អារម្មណ៍ល្អ និង លំហូរឈាមក្រោមស្បែក ៕ លក្ខិណា