មេដឹកនាំ​ស្ត្រី​ក្នុង​តំណែង​កំពូល​ន​យោ​យ​នៅ​តំបន់​អាស៊ាន​? និពន្ធដោយ : ទេព អ៊ីវិសាល       October-02-2016, 10:30 pm         73

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132មេដឹកនាំ​ស្ត្រី​ក្នុង​តំណែង​កំពូល​ន​យោ​យ​នៅ​តំបន់​អាស៊ាន​?ពីឆ្វេងទៅ​ស្តាំ៖ ប្រធានសភាវៀតណាម ឡាវ សិង្ហបុរី និង​លោក​ស្រី ស៊ូជីស្រប​នឹង​និន្នាការ​នយោបាយ​សកល​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ ឬ​ការចូលរួម​កិច្ចការ​សង្គម​របស់​ស្ត្រី ជាពិសេស​នយោបាយ​នោះ គេ​សង្កេតឃើញថា ក៏មាន​មេដឹកនាំ​ជា​ស្ត្រី​មួយចំនួន​នៃ​ប្រទេស​តំបន់​អាស៊ាន បាន​ឈរ​នៅក្នុង​តំំ​ណែ​ង​កំពូលៗ​របស់​ប្រទេស​ផងដែរ​។ មេ​ដឹក​ទាំងនោះ មាន​មួយចំនួន​កាន់តំណែង​ស្ទើ​តែ​ស្មើនឹង​ប្រមុខរដ្ឋ និង​ផ្សេងទៀត កាន់តំណែង​ជា​ប្រមុខ​នៃ​និ​តី​បញ្ញា​ត្តិ​។

​លោកស្រី​អ៊ុង​សាន សូ​ជី គឺជា​អ្នកនយោបាយ​ស្រី​មី​យ៉ាន់​ម៉ា​ដ៏​មាន​ឥទ្ធិពល​។ លោកស្រី គឺជា​ប្រមុខ​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​។ ក្រោយ​ដឹកនាំ​បក្ស​ឲ្យ​ឈ្នះ​ការបោះឆ្នោត​ប្រជាធិបតេយ្យ​ប្រវត្តិសាស្ត្រ​លើកដំបូង​ក្នុង​សំឡេងគាំទ្រ​លើសលប់​នៅ​ចុងឆ្នាំ​២០១៥ លោក អ៊ុង​សាន ស៊ូ​ជី ដែល​មិនអាច​ក្លាយជា​ប្រធានាធិបតី​ដោយសារ​រដ្ឋធម្មនុញ្ញ​យោធា​នោះ បាន​ចូលកាន់​តំណែង​រដ្ឋមន្ត្រី​ការបរទេស​ផង​និង​រដ្ឋមន្ត្រី​ការិយាល័យ​ប្រធានាធិបតី​ផង​។​

​បន្ថែម​ពី​តួនាទី​ទាំងនេះ លោកស្រី ស៊ូ​ជី ដែលជា​ម្ចាស់​ពាន់រង្វាន់​ណូ​ប៊ែ​ល​សន្តិភាព​ផងដែរ​នោះ ក៏ត្រូវ​បាន​សភា​មី​យ៉ាន់​ម៉ា​ផ្តល់​សេចក្តីទុកចិត្ត​ដោយ​សម្រេច​ឲ្យ​លោកស្រី កាន់តំណែង​ជា​«​ទីប្រឹក្សា​រដ្ឋ​» ដែល​តំណែង​នេះ បានផ្តល់​បុព្វសិទ្ធិ និង​អភ័យ​សិទ្ធិ​សម្រាប់​លោកស្រី​ពាក់ព័ន្ធ​លើ​កិច្ចការ​ស្ទើរតែ​ទាំងស្រុង​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។

​ងាក​មក​ចាប់​អាមរ​ម្មណ៍​អ្នកនយោបាយ​ស្ត្រី​វៀតណាម​វិញ​ម្តង​! នោះ​គឺ លោកស្រី Nguyen Thi Kim Ngan​។ លោកស្រី Nguyen Thi Kim Ngan ត្រូវ​សភាជាតិ​វៀតណាម​បោះឆ្នោត​ឲ្យ​ធ្វើជា​ប្រធានសភា​នៅ​ថ្ងៃទី​៣១ ខែមីនា​កន្លងទៅ​។ ការ​កាន់តំណែង​នេះ ធ្វើ​ឲ្យ​លោកស្រី ក្លាយជា​ប្រធានសភា​ស្រី​វៀតណាម​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​។ រីឯ​អ្នកជិតខាង​វៀតណាម គឺ​ឡាវ​ឯណោះ​វិញ ក៏មាន​ប្រធានរដ្ឋសភា​ថ្មី​ជា​ស្ត្រី​ផងដែរ​។ ហើយ​នោះ​គឺ លោកស្រី Pany Yathotou​។ លោកស្រី បាន​កាន់តំណែង​ជា​ប្រធានសភា​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។

មេដឹកនាំ​នយោបាយ​កំពូល​ស្ត្រី​នៅ​តំបន់​អាស៊ាន​មួយទៀត​នោះ គឺ​លោកស្រី​ប្រធានសភា​សិង្ហ​បុរី Halimah Yacob​។ មិន​ខុសពី​លោកស្រី Nguyen Thi Kim Ngan លោកស្រី Halimah Yacob ក៏​ជា​ប្រធានរដ្ឋសភា​ស្ត្រី​ដំបូង​នៅក្នុង​នយោបាយ​សិង្ហ​បុរី​ផងដែរ​។ លោកស្រី​ប្រធានសភា​រូបនេះ បាន​កាន់តំណែង​នេះ​ចាប់ពី​ឆ្នាំ​២០១៣​មក​៕