បុរសម្នាក់ស្លាប់ ដោយសារខ្សល់គ

ស្រុកកៀនស្វាយ ៖-កើតហេតុថ្ងៃទី០២ខែ១០ឆ្នំា២០១៦ វេលាម៉ោង២៣និង៣០នាទីយប់

នៅចំណុចភូមិព្រែកដូងឃុំកំពង់ស្វាយស្រុកកៀនស្វាយខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះឡេ យ៉ុងភេទប្រុសអាយុ៤១ឆ្នាំជនជាតិវៀតណាមមុខរបរកសិករ មាន ទីលំ
នៅភូមិបាក់ណាម ឃុំព្រែកជ្រៃ ស្រុកកោះធំខេត្តកណ្តាល មុខរបរកសិករ ។
ជនរងគ្រោះបានមកបាញ់ថ្នាំស្វាយដែលខ្លួនបានម៉ៅនៅចំណុចភូមិឃុំកើតហេតុខាងលើ

លុះដល់វេលាម៉ោងកើតហេតុជនរងគ្រោះបានស្លាប់ក្រុមគ្រួសារបានរាយការណ៍ប្រាប់

សមត្ថកិច្ចប៉ុស្តិនគរបាលរដ្ឋបាលកំពង់ស្វាយក្រោយពីទទួលបានព័ត៌មាន កម្លាំងផ្នែកជំនាញ

សហការជាមួយកម្លាំងប៉ុស្តិ អាជ្ញាធរមូលដ្ឋាន គ្រូពេទ្យឃុំ និងក្រុមគ្រួសារបានចុះ

ពិនិត្យសាកសព ៖ ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ឡើយ ។
ជនរងគ្រោះស្លាប់ដោយខ្យល់គពិតប្រាកដមែន ។ បានប្រគល់សពជូនក្រុមគ្រួសារ

ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

បុរសម្នាក់ស្លាប់ ដោយសារខ្សល់គ