ហេតុផល ១០យ៉ាងធ្វើឱ្យ​មនុស្សស្រី​នៅ​តែមិន​អាច​សម្រេច​កាម​ចំណុច​កំពូល

តើអ្នកមានការព្រួយបារម្ភពីបញ្ហាអសមត្ថភាពសម្រេចកាមដល់កំពូលរៀងរាល់ពេលដែលអ្នកបង្កាត់ភ្លើងស្នេហ៍ដែរទេ? មិនដូចជាប្រព័ន្ធផលិតទឹកកាមរបស់បុរសទេ ដែលអាចបញ្ចេញទឹកកាមបានដោយស្វ័យប្រវត្តិ នៅពេលបង្កាត់ភ្លើងស្នេហ៍ ស្ត្រីវិញអាចសម្រេចទឹកកាមបានតែពេលមានក្តីសុខដល់ចំណុចកំពូលតែប៉ុណ្ណោះ។

ប៉ុន្តែវាមិនមែនជាទំនួលខុសត្រូវរបស់បុរសគ្រប់ពេលនោះទេ ប្រសិនបើអ្នកមិនអាចសម្រេចទឹកកាមបាននោះ។ តាមការសិក្សាជាច្រើនបានបង្ហាញថា ខួរក្បាលក៏ជាតម្រូវការដើម្បីអាចឱ្យមនុស្សសម្រេចទឹកកាមផងដែរ។ កុំមានការព្រួយបារម្ភអ្វី យើងមិនណែនាំពីលេង ស្ទាបអង្អែលចម្លែកៗទាក់ទងនឹងខួរក្បាលឡើយ, គ្រាន់តែស្ត្រីត្រូវការជៀសឱ្យឆ្ងាយពីរឿងរ៉ាវជាច្រើនដែលធ្វើឱ្យអស់សម្រើបតែប៉ុណ្ណោះ។ ខាងក្រោមនេះជាមូលហេតុ ១០យ៉ាងធ្វើឱ្យអ្នកពិបាកនឹងសម្រេចទឹកកាម៖

Loading...

នៅតែសិក្សាពីវិធីធ្វើឱ្យសម្រេចទឹកកាមបានជោគជ័យ

មនុស្សស្រីកម្រនឹងសម្រេចទឹកកាមណាស់ ក្នុងពេលរួមភេទលើកដំបូង ឬក្នុងពេលរួមភេទជាលើកទី ១ជាមួយនឹងបុរសដែលនាងស្រឡាញ់ខ្លាំងបំផុត។ ចំណុចមានក្តីសុខបំផុតរបស់មនុស្សស្រីមានលក្ខណៈខុសៗគ្នា ហើយសូម្បីតែបុរសដែលធ្លាប់មានបទពិសោធន៍ក៏មិនងាយធ្វើឱ្យនាងអាចសម្រេចទឹកកាមបានស្រួលដែរ។ វានឹងមានប្រសិទ្ធភាពបំផុត នៅពេលអ្នកបានដឹងពីចំណុចមានក្តីសុខបំផុតរបស់អ្នក និងអាចណែនាំដល់គូស្នេហ៍របស់អ្នក។

ការលេង និងស្ទាបអង្អែល

មនុស្សគ្រប់រូបបានដឹងហើយថា ការលេង និងស្ទាបអង្អែលជារឿងមួយសំខាន់។ ប៉ុន្តែមនុស្សភាគច្រើនមិនទាន់បានដឹងនៅឡើយពីបរិមាណនៃតម្រូវការ ការលេង និងស្ទាបអង្អែលដើម្បីឱ្យមនុស្សស្រីអាចសម្រេចទឹកកាមបាន។ អ្នកស្រី Yvonne K. Fulbright ជាអ្នកនិពន្ធផ្នែកណែនាំពីសុវត្ថិភាពនៃការរួមភេទបានមានប្រសាសន៍ថា៖ « មនុស្សស្រីភាគច្រើនត្រូវការរយៈពេល ២០នាទីក្នុងការរួមភេទ ដើម្បីអាចឈានដល់ការសម្រេចទឹកកាមបាន»។ ស្ត្រីភាគច្រើនដឹងពីការចំណាយពេលវេលា ដើម្បីអាចឈានដល់ចំណុចកំពូល។ លើកក្រោយ សាកល្បងប្រាប់រឿងនេះដល់មិត្តប្រុស ឬស្វាមីរបស់អ្នក។ គេនឹងធ្វើឱ្យអ្នកមានក្តីសុខដល់ចំណុចកំពូល។

មនុស្សស្រីមិនជឿថា ពួកគេអាចធ្វើបាន

ប្រសិនបើអ្នកមិនអាចសម្រេចទឹកកាមបាននៅក្នុងជីវិតកន្លងមក, មិនមែនមាន័យថា អ្នកមិនអាចសម្រេចទឹកកាមបានរហូតទេ។ បញ្ហាអសមត្ថភាពសម្រេចទឹកកាមកម្រនឹងកើតមានណាស់។ អ្នកជំនាញជាច្រើនបានណែនាំថា មនុស្សស្រីណាក៏ដោយដែលមានសម្រើបផ្លូវភេទ ចង់សម្រេចទឹកកាមតែងតែអាចធ្វើបាន ១០០% នៅពេលស្ថិតក្នុងស្ថានភាព និងការជម្រុញសម្រើបផ្លូវភេទដែលត្រឹមត្រូវ។ ប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភពីបញ្ហានេះ សាកល្បងផ្តល់សម្រើបផ្លូវភេទដល់ខ្លួនឯង ដើម្បីបានដឹងពីក្តីសុខ និងចំណុចដែលធ្វើឱ្យមានក្តីសុខបំផុត។

ការឆ្តេញមិនបានគ្រប់គ្រាន់

មនុស្សស្រីតិចជាង ១/៣ អាចសម្រេចទឹកកាមបានតាមរយៈការសម្រុកចូលដោយខ្លួនឯង។ ការលេង និងស្ទាបអង្អែលរបស់អ្នកគួរតែគិតដល់បរិមាណនៃការឆ្តេញ។ ដូច្នេះ អ្នកនឹងកាន់តែដឹងច្បាស់ ប្រសិនបើអ្នកចង់សម្រេចទឹកកាម។

ការបែកអារម្មណ៍

មនុស្សម្នាក់ដែរញៀននឹងការងារ នាងតែងតែត្អូញត្អែថា មិនដែលមានក្តីសុខនឹងការរួមភេទឡើយ ព្រោះការងារតែងតែជ្រៀបចូលទៅក្នុងខួរក្បាលរបស់នាងជានិច្ចនៅពេលរួមភេទ ដូច្នេះធ្វើឱ្យការរួមភេទមិនអាចឈានដល់ចំណុចកំពូលបានឡើយ។

ការគិតច្រើនពេក

បញ្ហាការគិតជាច្រើនដូចជា៖ «តើខ្ញុំបានធ្វើអ្វីខុសដែរទេ ?» ឬ «តើគូស្នេហ៍របស់ខ្ញុំគេធុញទ្រាន់នឹងខ្ញុំដែរទេ?» ឬក៏ «តើខ្ញុំបានចំណាយពេលវេលាយូរពេកទេដឹង?» នឹងធ្វើឱ្យអ្នកលែងមានក្តីសុខ ដូច្នេះធ្វើឱ្យសមត្ថភាពផ្លូវភេទរបស់អ្នកចុះខ្សោយ។

បញ្ហាខ្លួនប្រាណ

មនុស្សស្រីភាគច្រើនប្រឈមមុខនឹងបញ្ហាខ្លួនប្រាណ ដែលកើតឡើងភ្លាមៗក្នុងពេលកំពុងរួមភេទ ជាពិសេសនៅក្នុងថ្ងៃដំបូងនៃការប្រព្រឹត្តរឿងលើគ្រែ នៅពេលដែលអ្នកមិនទាន់មានទំនុកចិត្តពេញលេញ ឬចង់ឱ្យគ្រប់យ៉ាងល្អឥតខ្ចោះ។ ការមានអារម្មណ៍ភ្លាមថា «ភ្លៅរបស់ខ្ញុំធំណាស់» ឬ «ដើមទ្រូងរបស់ខ្ញុំតូចណាស់» នោះវានឹងមិនអាចជួយឱ្យអ្នកសម្រេចទឹកកាមបានជោគជ័យឡើយ។

នឹកឃើញដល់ស្នាមរបួសចាស់

អ្នកគិតថា អ្នកធ្លាប់បានជួបប្រទះនឹងអតីតកាលមិនល្អ ឬអនុស្សាវរីយ៍ឈឺចាប់កន្លងមក តែបញ្ហានេះនៅតែកើតឡើងចំពោះបច្ចុប្បន្នរបស់អ្នក និងនៅពេលបង្កាត់ភ្លើងស្នេហ៍។ យល់ល្អត្រូវបំភ្លេចរឿងអតីតកាលមិនល្អរបស់អ្នកឱ្យអស់ ដើម្បីបង្កើនអារម្មណ៍ដល់ការបង្កាត់ភ្លើងស្នេហ៍។ ប៉ុន្តែបញ្ហាទំនុកចិត្តនៅតែកើតមានឡើងចំពោះអ្នក ដូច្នេះយល់ល្អ អ្នកគួរតែទៅប្រឹក្សាជាមួយនឹងអ្នកជំនាញព្យាបាលល្អៗ ដើម្បីជួយឱ្យការបង្កាត់ភ្លើងស្នេហ៍របស់អ្នកមានក្តីសុខ។

បង្ខំចិត្តដើម្បីធ្វើឱ្យបុរសមានក្តីសុខ

ការរួមភេទជាបំរាមមួយនៅក្នុងប្រទេសឥណ្ឌា អ្វីដែលអាក្រក់បំផុតនោះគឺ មនុស្សស្រីឥណ្ឌាត្រូវធ្វើឱ្យបុរសមានក្តីសុខ សូម្បីតែរឿងលើគ្រែ វាជាគោលដៅដំបូងរបស់នាង។ មនុស្សសម័យដើមបានផ្តល់ការរួមភេទដល់កូនចៅជំនាន់ក្រោយ ដូច្នេះមានតែការសម្រេចទឹកកាមរបស់បុរសតែប៉ុណ្ណោះដែលសំខាន់។ ប៉ុន្តែគ្រប់យ៉ាងបានផ្លាស់ប្តូរតាំងតែពីសតវត្សទី ២១។ ដូច្នេះត្រូវតែបោះបង់ទម្លាប់បែបនេះចេញ ហើយក៏ត្រូវផ្តល់ក្តីសុខឱ្យខ្លួនឯងផងដែរ។

ព្រួយបារម្ភពីការសម្រេចទឹកកាម

នេះជារឿងមួយដែលខុសឆ្គងបំផុត។ អ្នកបានចំណាយពេលវេលាលើការបង្កាត់ភ្លើងស្នេហ៍ និងលេង ស្ទាបអង្អែលដោយក្តីព្រួយបារម្ភ ហើយព្យាយាមប្រឹងប្រែងដើម្បីសម្រេចទឹកកាមបានជោគជ័យ ធ្វើឱ្យអ្នកភ្លេចសម្រាក និងមានក្តីសុខចំពោះការរួមភេទ៕

ប្រែសម្រួលដោយ៖ ដារ៉ា ប្រភព៖ ខ្មែរប្រពៃ