អបអរសាទរកញ្ញា តារា រ័ត្ន និស្សិតតំណាងព្រះរាជាណាចក្រកម្ពុជាមកពីសាកលវិទ្យាល័យPPIUទទួលបាននូវពានរង្វាន់ពិភពលោក

អបអរសាទរកញ្ញា តារា រ័ត្ន និស្សិតតំណាងព្រះរាជាណាចក្រកម្ពុជាមកពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ដែលទទួលបាននូវពានរង្វាន់ពិភពលោក JCI World Public Speaking Champion Award 2015 ក្រោមប្រធានបទ៖ យុវជន គឺជាធនធានដ៏សំខាន់ក្នុងការបង្កើតភាពផ្លាស់ប្ដូរប្រកបដោយនិរន្តរភាពក្នុងសហគមន៍របស់ពួកគេ “Young people are the key element in creating sustainable change in their communitie” ដែលបានប្រព្រឹត្តទៅនៅទីក្រុង Kanazawa ប្រទេសជប៉ុន កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយមានប្រទេសចំនួន ១១៥ បានចូលរួមប្រកួត។

ពានរង្វាន់ JCI World Public Speaking Champion Award 2015 បានផ្តល់នូវឱកាសដល់យុវជនទាំងអស់ក្នុងការបង្ហាញនូវសមត្ថភាពរបស់គាត់ និងចែករំលែកមតិយោបល់អំពីប្រធានបទសំខាន់ៗ ជាច្រើន ដែលកំពុងកើតមានឡើងនៅក្នុងសហគមន៍ជាតិ អន្តរជាតិ និងពិភពលោកទាំងមូលផងដែរ។ លើសពីនេះ ការប្រកួតប្រជែងនេះ បានផ្តល់ដល់សិក្ខាកាមទាំងអស់នូវចំណេះដឹងជាច្រើនតាមរយៈយុវជនទាំងអស់ ដែលបានចូលរួម និងការបង្ហាញអារម្មណ៍របស់ពួកគាត់ទៅកាន់អ្នកដទៃតាមរយៈជំនាញផ្នែកវោហោស័ព្ទជាសាធារណៈ (Public Speaking Skills) ដែលស្ទាត់ជំនាញ ទាក់ទងនឹងប្រធានបទដែលពួកគាត់គិតថាសំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

ប្រភេព៖MoEYS Cambodia

ដោយ៖ហុង

  • អបអរសាទរកញ្ញា តារា រ័ត្ន និស្សិតតំណាងព្រះរាជាណាចក្រកម្ពុជាមកពីសាកលវិទ្យាល័យPPIUទទួលបាននូវពានរង្វាន់ពិភពលោក已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/10/02  Category:ចំនេះដឹង
Tags: