ការ​ស្វែង​រក​ផ្លូវ​ដោយ​ Offline មាន​នៅ​ក្នុង​ Google Maps របស់​ iOS ហើយ

Google កំពុង​នាំ​យក​នូវ​មុខ​ងារ​ដ៏​មាន​អត្ថ​ប្រយោជន៍​បំផុត​សម្រាប់​ iOS​
Google បាន​បញ្ជាក់​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ពួក​គេ​បាន​ចាប់​ផ្ដើម​បន្ថែម​ការ​ផ្គត់ផ្គង់​ទៅ​លើ​ Offline navigatio របស់​ iOS ។ ការ Update នេះ​ក៏​បាន​បន្ថែម​នូវ​មុខ​ងារ​ដើម្បី​មើល​តម្លៃ​ប្រេង​សាំង​ និង​ពេល​ដែល​ពាណិជ្ជ​កម្ម​ក្នុង​តំបន់​មាន​ភាព​រវល់ ​។

ពេល Google Maps បាន​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​មើល​ឃើញ​ផ្នែក​ៗ​នៃ​ផែនទី​ដោយ​ Offline ក្នុង​ពេល​កន្លង​ផុត​ទៅ​នេះ​ ការ Update ចុង​ក្រោយ​បំផុត​អនុញ្ញាត​អោយ​អ្នក​ប្រើ​ប្រាស់​ស្វែង​រក​ទីតាំង​ណា​មួយ​ ទទួល​យក​ទិស​ដៅ​ និង​មើល​ពត៌មាន​ដូច​ជា​ម៉ោង​ដំណើរ​ការ​ និង​វិធី​ទំនាក់​ទំនង​របស់​ភោជនីយដ្ឋាន​និង​ពាណិជ្ជ​កម្ម​ផ្សេងៗ ។

អ្នក​បញ្ចេញ​មតិ​របស់​ Google ម្នាក់​បាន​ប្រាប់​ទៅ​កាន់​ Mashable ថា​ មុខ​ងារ​ដែល​ត្រូវ​បាន​សើច​ចំអក​ជា​លើក​ដំបូង​ក្នុង​អង្គ​ប្រជុំ​ Google’s I/O developer កាល​ពី​ខែ​ឧសភា​ហើយ​បាន​ដាក់​អោយ​ Android ប្រើ​ប្រាស់​កាល​ពី​ខែ​មុន​នោះ​ ឥលូវ​កំពុង​ចាប់​ផ្តើម​ដាក់​អោយ​ iOS ប្រើ​ប្រាស់​ហើយ​ ។

មុខងារ​នេះ​ត្រូវ​ការ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ទៀត​មុន​នឹង​ដាក់​អោយ​អ្នក​ប្រើ​ប្រាស់​ទាំងអស់​ប្រើ​ប្រាស់​បាន​ដូចនេះ​អ្នក​នឹង​ពុំ​ទាន់​ទទួល​បាន​ការ​ Update នៅ​ឡើយ​ទេ ។

ប្រភព ៖ mashable

  • ការ​ស្វែង​រក​ផ្លូវ​ដោយ​ Offline មាន​នៅ​ក្នុង​ Google Maps របស់​ iOS ហើយ已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:បច្ចេកវិទ្យា
Tags: