សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ជា​នរណា?

នៅ​ក្នុង​ឆ្នាំ​២០១៦នេះ​ បើ​យោង​តាម​តារាង​សេដ្ឋី​ប្រាក់​ពាន់​លាន​​ថ្មី​របស់​Forbes ឃើញ​ថា​ មាន​សេដ្ឋី​ប្រាក់​ពាន់​លាន​ជា​ច្រើន​ គឺ​១៨១០​នាក់​ ដែល​ក្នុង​នោះ​មាន​មួយ​ចំនួន​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​មក​ហើយ​ ដោយ​សារ​តែ​ពួក​គេ​មាន​ទ្រព្យសម្បត្តិ​ដ៏​មហាសាល​ ដូច​ជា​ Bill Gates, Warren Buffett, Jeff Bezos, និង​Michael Bloomberg ជាដើម​។ ប៉ុន្តែ​ពេល​នេះ​ យើង​មិន​លើក​ឡើង​ពី​អ្នក​ទាំង​នេះ​ទេ​ តែ​សូម​លើក​ឡើង​ពី​សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យ​ក្មេង​បំផុត​វិញ​។

១. Alexandra Andresen

នាង​ អាយុ​ ១៩​ឆ្នាំ​ រស់​នៅ​ទីក្រុង​Oslo ប្រទេស​ណ័រវេស​ ហើយ​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ១.២​ ពាន់​លាន​ដុល្លារ​ ដែល​ទទួល​បាន​ពី​​ឪពុក​របស់​នាង​នូវ​ចំនួន​៤២%​​នៃ​ក្រុមហ៊ុន​វិនិយោគ​របស់​គ្រួសារ​ឈ្មោះ​ថា​Ferd ដោយ​នៅ​ក្នុង​នោះ​ មាន​ក្រុមហ៊ុន​រកស៊ី​ប្រេង​ ឧស្ម័ន​ ឧបករណ៍​ឧស្សាហកម្ម​ វាយនភណ្ឌ​​ ផលិតផល​កីឡា សេវា​ព័ត៌មាន​វិទ្យា និង​ការ​ដឹក​ជញ្ជូន​។

សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ជា​នរណា?

២. Katharina Andresen

នាង​មាន អាយុ​២០​ឆ្នាំ​ រស់​នៅ​ទីក្រុង​Amsterdam ប្រទេស​ហូឡង់​។ ទ្រព្យ​សម្បត្តិ​សរុប​របស់​នាង​មាន​១.២ ពាន់​លាន​ដុល្លារ ដែល​​ប្រភព​ទ្រព្យសម្បត្តិ​របស់​នាង​គឺ​ដូច​គ្នា​និង​ Alexandra Andresen ផង​ដែរ​។ គ្រួសារ​របស់​នាង​បាន​ទិញ​ក្រុមហ៊ុន​នេះ​នៅ​ឆ្នាំ​១៨៤៩​ ដោយ​ដំបូង​ជា​​ក្រុមហ៊ុន​ថ្នាំ​ជក់​មាន​ឈ្មោះ​ថា Tiedemanns។

សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ជា​នរណា?

៣.​ Gustav Magnar Witzoe

លោក​មាន​អាយុ​២២​ឆ្នាំ​ រស់​នៅ​ទីក្រុង​Kverva ប្រទេស​ណ័រវេស។ ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​មាន​ ១.១​ពាន់​លាន​ដុល្លារ​ ដែល​លោក​បាន​មក​ពី​ឪពុក​របស់​លោក​ក្នុង​ឆ្នាំ​២០១៣​។

សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ជា​នរណា?

៤. Evan Spiegel

លោក​មានអាយុ​២៥​ឆ្នាំ​ រស់​នៅ​ទីក្រុង​ Los Angeles រដ្ឋ​California សហរដ្ឋអាមេរិក​។ ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​មាន​២.១​ពាន់​លាន​ដុល្លារ។ លោក​ជា​សហ​ស្ថាបនិកSnapchat។

សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ជា​នរណា?

៥. Ludwig Theodor Braun

លោក​មាន​អាយុ​២៦​ឆ្នាំ​ រស់​នៅ​ទីក្រុងMelsungen ប្រទេស​អាល្លឺម៉ង់។ ទ្រព្យ​សម្បត្តិ​សរុប​របស់​លោក​មាន​១.២​ពាន់​លាន​ដុល្លារ​ ដោយ​លោក​មាន​ចំណែក​៩.៦៩​%នៃ​ក្រុម​ហ៊ុន​B. Braun Melsungen AG ដែល​ជា​ក្រុមហ៊ុន​ផលិត​ឱសថ​ដ៏​ធំ​មួយ​ បង្កើត​ដោយ​គ្រួសារ​លោក​ក្នុង​ឆ្នាំ​១៨៣៩​។

ប្រែ​សម្រួល​៖ Sophany
ប្រភព​៖​

  • សេដ្ឋី​ប្រាក់​ពាន់​លាន​វ័យ​ក្មេង​បំផុត​ក្នុង​ពិភពលោក​ជា​នរណា?已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: