ក្លឹប​ Man Utd អាច​នឹង​លក់​ Rooney ទៅ​ឲ្យ​ក្លឹប​មួយ​នៅ​ប្រទេស​ចិន​ក្រោយ​ចប់​រដូវ​កាល​នេះ​

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្លឹប​ Manchester United បាន​បង្ហើប​ឲ្យ​ដឹង​ថា​ពួក​គេ​អាច​នឹង​​លក់​ខ្សែ​ប្រយុទ្ធ​ចាស់​វស្សា​របស់​ខ្លួន​គឺ​កីឡាករ​ Wayne Rooney ទៅ​ឲ្យ​ក្លឹប​ Shanghai Shenhua ​ដែល​ស្ថិត​ក្នុង​ក្រប​ខណ្ឌ​ Chinese Super League របស់​ប្រទេស​ចិន​នៅ​ក្រោយ​បញ្ចប់​រដូវ​កាល​នេះ​ ។

ខណៈ​តាម​ប្រភព​ពី​សារព័ត៌មាន​ The Guardian បាន​បញ្ជាក់​ថា​ក្លឹប​ Shanghai Shenhua បាន​ធ្វើ​ការ​ដេញ​ថ្លៃ​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជា​២៧​លាន​ផោនដល់​ក្លឹប​ Manchester United ។ ហើយ​តាម​ប្រភព​ដដែល​ក៏​បាន​បញ្ជាក់​ថា​ក្លឹប​ Shanghai Shenhua គ្រោង​ផ្ដល់​ប្រាក់​កម្រៃ​ប្រមាណ​ជា​៥០០០០០​ផោន​ក្នុង​មួយ​សប្ដាហ៍​ដល់​ Rooney ទៀត​ផង​ ។

តែ​យ៉ាង​ណា​បច្ចុប្បន្ន​ក្លឹប​  Manchester United មិន​ទាន់​បាន​បញ្ជាក់​ពី​ការ​ឯកភាព​ក្នុង​តម្លៃ​ខាង​លើ​នៅ​ឡើយ​ទេ​ ស្រប​ពេល​​ដែល​ពួក​គេ​ត្រូវ​ការ​រក​ខ្សែ​ប្រយុទ្ធ​មួយ​រូប​មក​ដែល​អាច​ជំនួស​កន្លែង​ Rooney បានជាមុន​សិន ។

គួរ​រំលឹក​ថា​កីឡាករ​ Wayne Rooney បាន​ផ្ទេរ​ពី​ក្លឹប​ Everton មក​លេង​នៅ​ក្លឹប​ Man Utd កាល​ពី​ឆ្នាំ​២០០៤​ ក្នុង​តម្លៃ​ផ្ទេរ​ប្រមាណ​ជា​២៥.៦​លាន​ផោន​ ហើយ​គិត​មក​ដល់​ពេល​នេះ​កីឡាករ​ Rooney រក​បាន​២៤៤​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៥១១​ប្រកួត​ឲ្យ​ Man Utd ។

ប្រភព ៖  & 
ប្រែសម្រួល ៖ វិចទ័រ

  • ក្លឹប​ Man Utd អាច​នឹង​លក់​ Rooney ទៅ​ឲ្យ​ក្លឹប​មួយ​នៅ​ប្រទេស​ចិន​ក្រោយ​ចប់​រដូវ​កាល​នេះ​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:ចំនេះដឹង
Tags: