យក​កូកាកូឡា​ចាក់​ចូល​ម៉ាស៊ីន ATM ព្រោះ​ខឹង​​ដក​លុយ​មិន​បាន​​

តាម​រយៈ​ការ​ចុះ​ផ្សាយ​របស់​ បាន​ឲ្យ​ដឹង​ថា​បុរស​ជន​ជាតិ​​ម្នាក់​បាន​ចាក់​កូកាកូឡា​ចូល​ម៉ាស៊ីន​ ATM ព្រោះ​ខឹង​ដែល​គាត់​មិន​អាច​ដក​លុយ​បាន​។

បើ​តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា​បុរស​ជនជាតិ​ម្នាក់​នោះ​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ថា Zhang Mo ជា​អ្នក​មក​ពី​ខេត្ត ​ណានជីង ។ កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មករា កន្លង​ទៅ​នេះ​បុរស​រូប​នេះ​បាន​ទៅ​ធ្វើ​ការ​ដក​ប្រាក់​តាម​ទូ​ ATM មួយ​របស់​ធនាគារ Hua Xia នៅ​ទីក្រុង សៀងហៃ ប៉ុន្តែ​នៅ​ពេល​ដែល​ដក​ប្រាក់​នោះ​ម៉ាស៊ីន​បាន​លោត​ព័ត៌មាន​បង្ហាញ​គាត់​ថា​ នៅ​ក្នុង​គណនី​របស់​គាត់​មិន​មាន​ទឹក​ប្រាក់​សម្រាប់​ដក​នោះ​ទេ។

យក​កូកាកូឡា​ចាក់​ចូល​ម៉ាស៊ីន ATM ព្រោះ​ខឹង​​ដក​លុយ​មិន​បាន​​

ឃើញ​ដូចនេះ​គាត់​​មាន​អារម្មណ៍​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ហើយ​ក៏​បាន​យក​ភេសជ្ជះ​កូកាកូឡា​ មួយ​ដប​ចាក់​ចូល​ទូ​ម៉ាស៊ីន ATM មិន​ត្រឹម​តែ​មួយ​គ្រឿង​ដែល​គាត់​កំពុង​ប្រើ​នោះ​ទេ តែ​គាត់​បាន​ចាក់​ចូល​ទៅ​ទូ ATM មួយ​គ្រឿង​ទៀត​ដែល​នៅ​ក្បែរ​នោះ​ សរុប​ចំនួន ២ គ្រឿង។

ក្រោយ​កើត​ហេតុ​គាត់​ក៏​បាន​គេច​ខ្លួន​បាត់​ ចំណែក​ឯ​ខាង​ធនាគារ​បាន​ធ្វើ​ការ​បូក​សរុប​ថ្លៃ​ខូច​ខាត​ ដែល​គេ​ប៉ាន់​ប្រមាណ​ថា​ប្រហែល​ជាង 50,000 យ័ន ឬ 7674 ដុល្លារ​។ ក្រោយ​មក​ប៉ូលិស​ក៏​បាន​ស្វែង​រក​បុរស​នោះ​នៅ​កន្លែង​ធ្វើ​ការ​របស់​គាត់​ ប៉ុន្តែ​គាត់​បាន  ឈប់​ពី​កន្លែង​​ធ្វើការ​ និង​​ចាក​ចេញ​ពី​ទីក្រុង​ ពី​ព្រោះ​គាត់​គ្រាន់​តែ​មក​ធ្វើ​ការ​បណ្ដោះ​អាសន្ន​តែ​ប៉ុណ្ណោះ។

​ការ​ចាក់​ចេញ​ពី​ទីក្រុង​មិន​មែន​មាន​ន័យ​ថា​គាត់​រួច​ខ្លួន​នោះ​ទេ ក្រោយ​ថ្ងៃ​កើត​ហេតុ​ចំនួន ២ ខែ​លោក Zhang ក៏​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​លើ​រថយន្ត​ភ្លើង​នៅ​ក្នុង​ស្ថានីយ​ Nanchang ខេត្ត​ ជាំងស៊ី ប្រទេស​ចិន៕

យក​កូកាកូឡា​ចាក់​ចូល​ម៉ាស៊ីន ATM ព្រោះ​ខឹង​​ដក​លុយ​មិន​បាន​​

ប្រែសម្រួល ៖​ ជលស័យ

  • យក​កូកាកូឡា​ចាក់​ចូល​ម៉ាស៊ីន ATM ព្រោះ​ខឹង​​ដក​លុយ​មិន​បាន​​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:កីឡា
Tags: