រឿង ៖ ឪពុក​​បង្រៀន​កូន​ឲ្យ​ស្គាល់​អ្នក​ក្រ

នៅថ្ងៃមួយបុរសជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភម្នាក់បាននាំកូនប្រុសខ្លួនទៅកាន់ផ្ទះរបស់គ្រួសារក្រីក្រមួយដែលស្ថិតនៅក្នុងភូមិមួយឆ្ងាយដាច់ពីទីក្រុង ក្នុងគោលបំណងបង្ហាញកូនថាតើអ្នកក្រមានសភាពរបៀបណា។

ក្រោយពីការនាំទៅមើលលំនៅឋាន របៀបរស់នៅ ក៏ដូចជាស្រែ ចម្ការរបស់គ្រួសារក្រីក្រនោះរួច បុរសជាឪពុកក៏បានសួរទៅកូនថា ៖ តើកូនមានឃើញទេថា គ្រួសារពួកគេក្រីក្រប៉ុណ្ណា? តើកូនបានស្វែងយល់អ្វីខ្លះពីគ្រួសាររបស់ពួកគេ?

កូនប្រុសតប ៖ យើងមានឆ្កែមួយក្បាល ពួកគេមាន ៤ ក្បាល, យើងមានអាងហែលទឹក ពួកគេមានទន្លេ, យើងមានចង្កៀងគោមបំភ្លឺ ពួកគេមានផ្កាយរាប់លាន, យើងទិញអាហារ ពួកគេអាចផលិតវាដោយខ្លួនឯង, យើងមានជញ្ជាំងដើម្បីការពារ ពួកគេមានមិត្តភ័ក្ដិនិងអ្នកជិតខាងចាំជួយ។ អរគុណលោកប៉ាដែលបានបង្ហាញខ្ញុំថាគ្រួសារយើងក្រីក្រយ៉ាងណា ។

ភាពមានបាន មិនមែនអាស្រ័យទៅលើថាតើ អ្នកមានមាសប្រាក់ច្រើនប៉ុណ្ណានោះទេ៕

ប្រែសម្រួល ៖ CAMBOMAG

  • រឿង ៖ ឪពុក​​បង្រៀន​កូន​ឲ្យ​ស្គាល់​អ្នក​ក្រ已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/10/03  Category:វីដេអូ
Tags: